VOV WorldVOV World
អាមេរិកប្រឆាំងសំណូមពររបស់ Venezuela ស្តីពីការកាត់បន្ថយបុគ្គលិកនៃស្ថានទូតអាមេរិកប្រចាំនៅ Caracas
04/03/2015 08:06
(VOVworld) – នាថ្ងៃទី ៣ មិនា ក្រសួងការបរទេសអាមេរិក បានឡើងសម្លេងប្រឆាំង ជំទាស់សេចក្តីសម្រេចរបស់ រដ្ឋាភិបាល Venezuela ដែលបានស្នើរឲ្យថា៖ ក្នុងអំឡុង ១៥ ថ្ងៃ ស្ថានទូតអាមេរិកប្រចាំនៅរដ្ឋធានី Caracas ត្រូវកាត់បន្ថយ ៨០% នៃបរិមាណ កម្មាភិបាលបុគ្គលិក។
អាមេរិកប្រឆាំងសំណូមពររបស់ Venezuela ស្តីពីការកាត់បន្ថយបុគ្គលិកនៃស្ថានទូតអាមេរិកប្រចាំនៅ Caracas
អាមេរិកប្រឆាំងសំណូមពររបស់ Venezuela ស្តីពីការកាត់បន្ថយបុគ្គលិកនៃស្ថានទូតអាមេរិកប្រចាំនៅ Caracas (Image: VNA) (VOVworld) – នាថ្ងៃទី ៣ មិនា ក្រសួងការបរទេសអាមេរិកបានឡើងសម្លេងប្រឆាំង ជំទាស់សេចក្តីសម្រេចរបស់រដ្ឋាភិបាល Venezuela ដែលបានស្នើរឲ្យថា៖ ក្នុងអំឡុង ១៥ ថ្ងៃ ស្ថានទូតអាមេរិកប្រចាំនៅរដ្ឋធានី Caracas ត្រូវកាត់បន្ថយ ៨០% នៃបរិមាណ កម្មាភិបាលបុគ្គលិក។ សេចក្តីប្រកាសពោលខាងលើរបស់ក្រសួងការបរទេសអាមេរិក ត្រូវបាននាំចេញ បន្ទាប់ពី រដ្ឋមន្ត្រីការបទេស Venezuela លោកស្រី Delcy Rodriguez បានផ្ញើរកំណត់ទូតដោយស្នើរឲ្យស្ថានទូតអាមេរិកត្រូវកាត់បន្ថយបរិមាណបុគ្គលិកពី ១០០ នាក់នាប្ចុប្បន្នរុះនៅត្រឹមតែ ១៧ នាក់ ដើម្បីសមស្របនឹងបរិមាណបុគ្គលិក នៃស្ថានទូត Venezuela ប្រចាំនៅអាមេរិក។ មុននោះ Caracas ក៏បានអនុវត្តយន្តការ ទិដ្ឋការចាប់បង្ខំចំពោះប្រជាពលរដ្ឋអាមេរិករួមមានភ្ញៀវទេសចរណ៍អាមេរិកសំដៅ តបតវិញការធ្វើអន្តរាគមន៍របស់វ៉ាស៊ីនតោនចូលក្នុងកិច្ចការផ្ទៃក្នុងនៃប្រទេសនេះ។ Venezuela បានបដិសេធផ្តល់ទិដ្ឋការឲ្យរាល់មន្ត្រីអាមេរិកក្នុងនោះមានអតីតប្រធានា ធិបតីអាមេរិក លោក George W.Bush និងព្រឹទ្ធសមាជិកចំនួន ២ នាក់ទៀត លោក Marco Rubio និងលោក Bob Menendez ផងដែរ។ ក្រៅពីនោះ Caracas បានស្នើរឲ្យបណ្ដាអ្នកការទូតអាមេរិកត្រូវសូមការ អនុញាត្តពី រដ្ឋាភិបាល Venezuela មុនពេលជួបប្រាស្រ័យជាមួយបណ្ដាក្រុមនយោបាយប្រឆាំង ផងដែរ។  Venezuela បានចោទប្រកាន់វ៉ាស៊ីនតោនក្នុងដំណើការ “សង្គ្រាមសេដ្ឋកិច្ច” ប្រឆាំង Caracas និងឈរនៅខាងក្រោយរាល់សកម្មភាពបង្ករ អស្ថិរភាពនៅប្រទេស អាមេរិកឡាទីនខាងត្បូងនេះ។ រដ្ឋាភិបាលអាមេរិកបានរិះគន់បណ្ដាការចោទ​ប្រកាន់ របស់ Caracas គឺខុសពីការពិតនឹងគ្មានមូលដ្ឋាន ប៉ុន្តែ មិនទាន់នាំចេញប្រត្តិកម្ម ជាក់ស្តែងណាមួយចំពោះមុខរាល់ការដាក់ទណ្ឌកម្មរបស់ Venezuela នៅឡើយ៕