អាមេរិកអាចជួបចរចារជាមួយព្យុងយ៉ាង
15/04/2013 10:00
(VOVworld) – ក្នុងដំណើរទស្សនកិច្ចនៅជប៉ុន នាថ្ងៃទី ១៤ មេសា រដ្ឋមន្ត្រីការបរទេសអាមេរិក លោក John Kerry បានដាស់តឿន ស.ប.ប.ក. បញ្ឈប់រាល់ទង្វើដែលធ្វើឲ្យភាពតានតឹងលើ ឧបទ្វីបកូរ៉េឡើងជណ្តើនិងឲ្យដឹងថា៖ អាមេរិកអាចជួបចរចារជាមួយប្រទេស នេះ។

(VOVworld) – ក្នុងដំណើរទស្សនកិច្ចនៅជប៉ុន នាថ្ងៃទី១៤ មេសា រដ្ឋមន្ត្រីការបរទេស អាមេរិក លោក John Kerry បានដាស់តឿន ស.ប.ប.ក. បញ្ឈប់រាល់ទង្វើ ដែលធ្វើឲ្យ ភាពតានតឹងលើឧបទ្វីបកូរ៉េឡើងជណ្តើនិងឲ្យដឹងថា៖ អាមេរិកអាចជួបចរចារជាមួយ ប្រទេសនេះ។ ថ្លែងមតិចំពោះមុខមជ្ឃដ្ឋានអ្នកសារ ព័ត៌មាន បន្ទាប់ពីការចរចារជាមួយ សមភាគីជប៉ុន លោក Fumio Kishida រដ្ឋមន្ត្រី ការបរទេសអាមេរិក លោក John Kerry បានចាត់ទុកថា៖ ការចរចារគឺជាដំណោះស្រាយដែលនាំមកសន្តិភាពលើឧបទ្វីបកូរ៉េ។ ប៉ន្តែ មន្ត្រីអាមេរិកនេះក៏បានអះអាងថា៖ អាមេរិកនឹងអនុវត្តរាល់វិធានការការពារបណ្ដា សម្ព័ន្ធមិត្តរបស់ខ្លួនក្នុងនោះមានជប៉ុន។ រីឯខ្លួនវិញ រដ្ឋមន្ត្រីការបរទេសជប៉ុន លោក Fumio Kishida បានលើកច្បាស់ថា៖ ព្យុងយ៉ាងត្រូវបញ្ឈប់រាល់ទង្វើដែល អាចធ្វើឲ្យ ស្ថានភាពលើឧបទ្វីបកូរ៉េស្មុគស្មាញថែមទៀត។ ទន្ទឹមនឹងនោះព្យុងយ៉ាងត្រូវមានការ បោះជំហានជាក់ស្តែងដើម្បីជំរុញដំណើរការគ្មាននុយក្លេអ៊ែរលើលើឧបទ្វីបកូរ៉េ។ ជប៉ុន ក៏បានដាស់តឿន ស.ប.ប.ក. អនុវត្តបណ្ដាការព្រមព្រៀង ដែលទទួលបាន ក្នុងការចរចារ ៨ ភាគី និងគោរពរាល់សេចក្តីសម្រេចចិត្តនៃក្រុមប្រឹក្សាសន្តិសុខ អ.ស.ប. ផងដែរ៕
Related
More






