អាមេរិកអះអាងថា៖ ការសន្ទនាជាមួយរុស្ស៊ីមិនត្រូវបានផ្អាកទេ
22/12/2016 07:34
(VOVworld) – នាថ្ងៃទី ២១ ធ្នូ អាមេរិកបានឡើងសម្លេង ច្រានចោលការដិសេធអត្ថាធិប្បាយរបស់អ្នកនាំពាក្យនៃ វិមាន Kremlin លោក Dmirty Peskov ដែលបានចាត់ទុក ថា៖ រាល់កាណាល់សន្ទនារវាងរុស្ស៊ីនិងអាមេរិកត្រូវបាន ផ្អាកហើយអះអាងថា៖ គ្មានការបញ្ឈប់ណាមួយស្តីពីការ សន្ទនារវាងប្រទេសទាំងពីរនេះឡើយ។

អាមេរិកអះអាងថា៖ ការសន្ទនាជាមួយរុស្ស៊ីមិនត្រូវបានផ្អាកទេ (VNA) (VOVworld) – នាថ្ងៃទី ២១ ធ្នូ អាមេរិកបានឡើងសម្លេងច្រានចោលការដិសេធអត្ថា ធិប្បាយរបស់អ្នកនាំពាក្យនៃវិមាន Kremlin លោក Dmirty Peskov ដែលបានចាត់ទុក ថា៖ រាល់កាណាល់សន្ទនារវាងរុស្ស៊ីនិងអាមេរិកត្រូវបានផ្អាកហើយអះអាងថា៖ គ្មាន ការបញ្ឈប់ណាមួយស្តីពីការសន្ទនារវាងប្រទេសទាំងពីរនេះឡើយ។ អ្នកនាំពាក្យ ក្រសួងការបរទេសអាមេរិក លោក John Kirby បានលើកច្បាស់ថា៖ ទោះបីជានៅ មានការខ្វែងគំនិតមួយចំនួនក្តីប៉ុន្តែនៅមានបញ្ហាជាច្រើនដែលទាមទាការ សន្ទនារវាងអាមេរិកនិងរុស្ស៊ីហើយវ៉ាស៊ីនតោននៅរក្សាបណ្ដាកាណាល់ទាក់ទង នោះ។ ទំនាក់ទំនងរវាងរុស្ស៊ីនិងលោកខាងលិចកំពុងតានតឹងដោយសារការរួម បញ្ជូលឧបទ្វីប Crimea នាដើមឆ្នាំ ២០១៤ និងជំលោះនៅប៉ែកខាងកើតអ៊ុយ ក្រែនរួមជាមួយការខ្វែងគំនិតក្នុងវិតបត្តិនៅស៊ីរី៕
Related






