អាមេរិកអនុញ្ញាតឲ្យក្រុមហ៊ុន Airbus និង Boeing លក់យន្តហោះសំរាប់អ៊ីរ៉ង់
22/09/2016 08:53
(VOVworld) - នាថ្ងៃទី២១ កញ្ញា សម្ព័ន្ធក្រុមហ៊ុនផលិត យន្តហោះជួរមុខលើពិភពលោកគឺ Airbus និង Boeing ប្រកាសថា ក្រុមហ៊ុនទាំងពីរនេះត្រូវបានក្រសួង ហិរញ្ញវត្ថុអាមេរិកអនុញ្ញាតឲ្យលក់យន្តហោះដឹក ជញ្ជូនអ្នកដំណើរសំរាប់អ៊ីរ៉ង់ ដែលជាជំហានសំខាន់មួយក្នុងការអនុវត្តន៍កិច្ចព្រមព្រៀងមានតំលៃរាប់ពាន់លានដុល្លាអាមេរិកជាមួយប្រទេសអ៊ីស្លាមនេះ។

(VOVworld) - នាថ្ងៃទី២១ កញ្ញា សម្ព័ន្ធក្រុមហ៊ុនផលិតយន្តហោះជួរមុខលើ ពិភពលោកគឺ Airbus និង Boeing ប្រកាសថា ក្រុមហ៊ុនទាំងពីរនេះត្រូវបានក្រសួង ហិរញ្ញវត្ថុអាមេរិកអនុញ្ញាតឲ្យលក់យន្តហោះដឹកជញ្ជូនអ្នកដំណើរសំរាប់អ៊ីរ៉ង់ ដែល ជាជំហានសំខាន់មួយក្នុងការអនុវត្តន៍កិច្ចព្រមព្រៀងមានតំលៃរាប់ពាន់លានដុល្លា អាមេរិកជាមួយប្រទេសអ៊ីស្លាមនេះ។ក្រុមហ៊ុន Airbus ឲ្យដឹងថា សមត្ថកិច្ចអាមេរិក បានយល់ស្របឲ្យក្រុមហ៊ុននេះនាំចេញយន្តហោះចំនួន១៧គ្រឿងដំបូងទៅកាន់ អ៊ីរ៉ង់ តាមកិច្ចសន្យាលក់យន្តហោះជាង១១៨គ្រឿងសំរាប់ ក្រុមហ៊ុនអាកាសចរណ៍ Iran Air ដែលបានចុះហត្ថលេខាកាលពីខែមករាកន្លង ទៅ។ប៉ុន្មានម៉ោងក្រោយ នោះ ក្រុមហ៊ុន Boeing ក៏បានឲ្យដឹងថា រដ្ឋាភិបាលបាន ផ្ដល់លិខិតអនុញ្ញាតឲ្យក្រុម ហ៊ុននេះលក់យន្តហោះសំរាប់ Iran Air ដែលជាកិច្ច ព្រមព្រៀងដំបូងរវាងក្រុមហ៊ុន នេះជាមួយអ៊ីរ៉ង់ក្រោយពីបដិវត្តន៍អ៊ីស្លាមនៅ ប្រទេសនេះកាលពីឆ្នាំ១៩៧៩មក៕
Related





