VOV WorldVOV World
អាមេរិករិតបន្តឹងកម្មវិធីលើកលែងទិដ្ឋាការ
19/02/2016 08:45
(VOVworld) - សំដៅទប់ទល់នឹងការគំរាមកំហែង សន្តិសុខពីបណ្ដាទាហាន សាសនាសង្គ្រាមបរទេស ដែលបានចូលរួមកំលាំងពួកឧទ្ទាមនៅស៊ីរីនិងអ៊ីរ៉ាក់ នាថ្ងៃទី ១៨ កុម្ភៈ រដ្ឋាភិបាលអាមេរិកបានបំពេញ បន្ថែមប្រទេស Yemen Somalia និងលីប៊ីក្នុងបញ្ជីឈ្មោះ ប្រទេសត្រូវបានតាមដានពិសេសក្នុងដំណើរផ្តល់ទិដ្ឋាការ សំរាប់ប្រជាពលរដ្ឋនៃប្រទេសជាសម្ព័ន្ធមិត្តរបស់អាមេរិកចំនួន ៣៨។
អាមេរិករិតបន្តឹងកម្មវិធីលើកលែងទិដ្ឋាការ
អាមេរិករិតបន្តឹងកម្មវិធីលើកលែងទិដ្ឋាការ (Image: VNA) (VOVworld)  - សំដៅទប់ទល់នឹងការគំរាមកំហែងសន្តិសុខពីបណ្ដាទាហាន សាសនាសង្គ្រាមបរទេសដែលបានចូលរួមកំលាំងពួកឧទ្ទាមនៅស៊ីរីនិងអ៊ីរ៉ាក់  នាថ្ងៃទី ១៨ កុម្ភៈ រដ្ឋាភិបាលអាមេរិកបានបំពេញបន្ថែមប្រទេស Yemen Somalia និងលីប៊ីក្នុងបញ្ជីឈ្មោះប្រទេសត្រូវបានតាមដានពិសេសក្នុងដំណើរផ្តល់ទិដ្ឋាការ  សំរាប់ប្រជាពលរដ្ឋនៃប្រទេសជាសម្ព័ន្ធមិត្តរបស់អាមេរិកចំនួន ៣៨។ ក្រសួង  សន្តិសុខជាតិអាមេរិកបានលើកច្បាស់ថា៖ ប្រជាពលរដ្ឋនៃប្រទេសនានាដែល ស្ថិតក្នុងកម្មវិធីលើកលែងទិដ្ឋាការ (VWP) ប្រសិនបើបានទៅកាន់ Yemen Somalia និងលីប៊ីក្នុងរយៈពេល​៥ ឆ្នាំកន្លងទៅ នឹងត្រូវបានសម្ភាសក្នុងពេលសូមទិដ្ឋាកា ចូលអាមេរិក។ មុននោះ បញ្ជីឈ្មោះប្រទេសដែលមានគ្រោះថ្នាក់ភេរវកម្ម ខ្ពស់មានស៊ីរី អ៊ីរ៉ាក់ អ៊ីរ៉ង់និងសូដង់ តែប៉ុណ្ណោះ។ ប្រជាពលរដ្ឋដែលមាន សញ្ញជាតិចំនួន ២ នឹងត្រូវបានលុបចោលពីការលើកលែងទិដ្ឋាការផងដែរ៕