អាមេរិកសម្តែងគោលបំណងបង្កើនទំនាក់ទំនងជាមួយរដ្ឋាភិបាលថ្មីនៃឥណ្ឌូណេស៊ី
25/07/2014 06:56
(VOVworld) – នាថ្ងៃទី ២៤ កក្កដា ប្រធានាធិបតីអាមេរិក លោក Barack Obama បានជូនពរប្រធានាធិបតីដែលទើប នឹងជាប់ឆ្នោតរបស់ឥណ្ឌូណេស៊ី លោក Joko Widodo ព្រមទាំង សម្តែងគោលបំណងបង្កើនទំនាក់ទំនងជាមួយ រដ្ឋាភិបាលថ្មីនៃប្រទេសនេះ។

ប្រធានាធិបតីដែលទើបនឹងជាប់ឆ្នោតរបស់ឥណ្ឌូណេស៊ី លោក Joko Widodo (Image: VNA) (VOVworld) – នាថ្ងៃទី ២៤ កក្កដា ប្រធានាធិបតីអាមេរិក លោក Barack Obama បានជូនពរប្រធានាធិបតីដែលទើបនឹងជាប់ឆ្នោតរបស់ឥណ្ឌូណេស៊ី លោក Joko Widodo ព្រមទាំង សម្តែងគោលបំណងបង្កើនទំនាក់ទំនងជាមួយរដ្ឋាភិបាលថ្មី នៃប្រទេសនេះ។ ថ្លែងមតិក្នុងការចរចារតាមទូរស័ព្ទជាមួយលោក Widodo ប្រធានាធិបតី Obama បានសម្តែងការគាំទ្ររបស់អាមេរិកចំពោះលទ្ធផលនៃ ការបោះឆ្នោតប្រធានា ធិបតី នាថ្ងៃទី ៩ កក្កដា កន្លងមក។ ថ្នាក់ដឹកនាំអាមេរិក បានសង្កត់ធ្ងន់ទៅលើសារៈ សំខាន់របស់ឥណ្ឌូណេស៊ីក្នុងតំបន់ ហើយអះអាង ជាថ្មីម្តងទៀតនូវគោលនយោបាយ តុល្យភាពរបស់អាមេរិកនៅអាស៊ី-ប៉ាស៊ីហ្វិក។ អ្នកប្រមុខវិមានសក៏បានលើកច្បាស់នូវតួនាទីសំខាន់នៃទំនាក់ទំនងដៃគូរលើ គ្រប់វិស័យរវាងអាមេរិកនិងឥណ្ឌូណេស៊ីដែល ប្រទេសទាំង ២ បានចុះហត្ថលេខា ក្នុងដំណើរទស្សនកិច្ចនៅឥណ្ឌូណេស៊ីរបស់លោក Obama នាខែ វិច្ជិការ ឆ្នាំ ២០១០ កន្លងទៅ៕
Related





