VOV WorldVOV World
អាមេរិកសង្ឃឹមថាទំនាក់ទំនងល្អជាងជាមួយរុស្ស៊ីក្នុងឆ្នាំ២០១៥
16/01/2015 10:52
(VOV)_អ្នកនាំពាក្យនៃក្រសួងការបរទេសអាមេរិក Marie Harf នាថ្ងៃ​ទី១៥ មករា បានសម្ដែងក្តីសង្ឃឹមថា​៖ ទំនាក់ទំនងរុស្ស៊ី-អាមេរិក​ នឹងបានកែលំអរនាឆ្នាំ២០១៥។ អ្នកនាំពាក្យនៃក្រសួងការបរទេសអាមេរិក Marie Harf
អាមេរិកសង្ឃឹមថាទំនាក់ទំនងល្អជាងជាមួយរុស្ស៊ីក្នុងឆ្នាំ២០១៥
អ្នកនាំពាក្យនៃក្រសួងការបរទេសអាមេរិក Marie Harf (VOV)_អ្នកនាំពាក្យនៃក្រសួងការបរទេសអាមេរិក Marie Harf នាថ្ងៃ​ទី១៥ មករា  បានសម្ដែងក្តីសង្ឃឹមថា​៖ ទំនាក់ទំនងរុស្ស៊ី-អាមេរិក​ នឹងបានកែលំអរនាឆ្នាំ២០១៥។  អ្នកនាំពាក្យនៃក្រសួងការបរទេសអាមេរិក Marie Harf បានអះអាងថា៖ អាមេរិកនិង  NATO មិនចង់ប្រឈមមុខ​ជាមួយរុស្ស៊ីទេ។ ប៉ុន្តែ ទំនាក់ទំនងរវាងភាគីទាំងពិរបាន ចុះណុះទៅលើការបោះជំហាននានារបស់រុស្ស៊ី ក្នុងការដោះស្រាយវិបត្តិនៅអ៊ុយ ក្រែន។ ទោះបីជាបានអះអាងថា៖​រដ្ឋមន្ត្រីក្រសួងការបរទេសរុស្ស៊ី លោក Sergey Lavrov និងរដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក លោក John Kerry មានការ​ផ្លាស់ប្តូរ ពិភាក្សា​នៅខាងក្រៅសន្និសីទនានាលើពិភពលោកក្តី ​ប៉ុន្តែអ្នកនាំពាក្យនៃក្រសួង ការបរទេសអាមេរិក បានអោយដឹងថា៖មិនទាន់មានផែនការទៅបំពេញទស្សនកិច្ចនៅរុស្ស៊ី របស់ រដ្ឋមន្ត្រីការបរទេសអាមេ​រិកដូចនឹងបណ្ដាមធ្យោបាយផ្សព្វផ្សាយជូន ដំណឹងនាពេលថ្មីៗនេះនៅឡើយ។ តាមមជ្ឈដ្ឋានអ្នកសង្កេតការណ៍ថា៖ ទំនាក់ទំនង រវាងអាមេរិកនិងរុស្ស៊ីនឹងបានកែលំអរនាចុងឆ្នាំ២០១៥នេះដែរ៕