VOV WorldVOV World
អាមេរិកស្វាគមន៍កិច្ចព្រមព្រៀងជប៉ុន-កូរ៉េខាងត្បូងស្ដីអំពីបញ្ហាសំណងជនរងគ្រោះទាសករផ្លូវភេទ
29/12/2015 06:41
(VOVworld) - ទីប្រឹក្សាសន្តិសុខជាតិរបស់សតវិមាន លោកស្រី Susan Rice នាថ្ងៃ ទី២៨ ធ្នូ​បានឲ្យដឹងថា អាមេរិកស្វាគមន៍កិច្ចព្រមព្រៀងដែលទើបនឹងទទួល បាន រវាងជប៉ុននិងកូរ៉េខាងត្បូងស្ដីអំពីការដោះស្រាយ បញ្ហានារីត្រូវចាប់បង្ខំជាទាសករផ្លូវភេទសំរាប់ទាហានជប៉ុនក្នុងសង្គ្រាមលោកលើកទី២ ហើយគាំទ្រការអនុវត្តន៍ កិច្ចព្រមព្រៀងនេះ។
អាមេរិកស្វាគមន៍កិច្ចព្រមព្រៀងជប៉ុន-កូរ៉េខាងត្បូងស្ដីអំពីបញ្ហាសំណងជនរងគ្រោះទាសករផ្លូវភេទ
រដ្ឋមន្រ្តីការបរទេសជប៉ុនលោក Fumio Kishida (ខាងឆ្វេង) និងសមភាគីកូរ៉េខាងត្បូង លោក Yun Byung-Se នៅសន្និសីទកាសែតបន្ទាប់ពីជំនួបចរចារ (រូបថត៖Yonhap/TTXVN) (VOVworld) - ទីប្រឹក្សាសន្តិសុខជាតិរបស់សតវិមានលោកស្រី Susan Rice នាថ្ងៃទី ២៨ ធ្នូ​ បានឲ្យដឹងថា អាមេរិកស្វាគមន៍កិច្ចព្រមព្រៀងដែលទើបនឹងទទួលបានរវាង ជប៉ុននិងកូរ៉េខាងត្បូងស្ដីអំពីការដោះស្រាយបញ្ហានារីត្រូវចាប់បង្ខំជាទាសករផ្លូវភេទ សំរាប់ទាហានជប៉ុនក្នុងសង្គ្រាមលោកលើកទី២ ហើយគាំទ្រការអនុវត្តន៍កិច្ចព្រម ព្រៀងនេះ។លោកស្រី Rice បានសង្កត់ធ្ងន់ថា អាមេរិកជឿជាក់ថា ដំណោះស្រាយ នេះជាបំរ៉ែបំរួលសំខាន់មួយនៃការតភ្ជាប់និងផ្សះផ្សាដែលត្រូវបាន សហគមន៍អន្តរ ជាតិស្វាគមន៍តាំងពីមុនមក។ តាមកិច្ចព្រមព្រៀងដែលទទួលបានក្នុងជំនួបចរចារនៅទីក្រុងសេអ៊ូល នាថ្ងៃទី២៨ ធ្នូ រវាងរដ្ឋមន្រ្តីការបរទេសនៃប្រទេសទាំងពីរកូរ៉េខាងត្បូងនិងជប៉ុន ភាគីជប៉ុន ទទួលស្គាល់ការទទួលខុសត្រូវអំពីបញ្ហានារីត្រូវចាប់បង្ខំជាទាសករផ្លូវភេទសំរាប់ ទាហានជប៉ុនក្នុងសង្គ្រាមលោកទី២ ហើយសន្យាថា នឹងរួមវិភាគទានប្រាក់ចំនួន ៨,៣ពាន់លានដុល្លាអាមេរិកចូលក្នុងមូលនិធិជួយឧបត្ថម្ភជនរងគ្រោះ៕