អារ៉ាប់ប៊ីសាអ៊ូឌីដនឹងផ្តាច់ទំនាក់ទំនងការទូតជាមួយអ៊ីរ៉ង់
04/01/2016 09:43
(VOV)_រដ្ឋមន្ត្រីការបរទេសអារ៉ាប់ប៊ីសាអ៊ូឌីដ លោក Adel Al Jubeir នាថ្ងៃទី៣ មករា បានប្រកាសថា៖ ប្រទេសនេះនឹងផ្តាច់ទំនាក់ទំនងការទូតជាមួយអ៊ីរ៉ង់ បន្ទាប់ពីការដែលក្រុមបាតុករចូលក្នុងស្ថានទូតអារ៉ាប់ប៊ីសាអ៊ូឌីដ ប្រចាំនៅ Tehran

រដ្ឋមន្ត្រីការបរទេសអារ៉ាប់ប៊ីសាអ៊ូឌីដ លោក Adel Al Jubeir (VOV)_រដ្ឋមន្ត្រីការបរទេសអារ៉ាប់ប៊ីសាអ៊ូឌីដ លោក Adel Al Jubeir នាថ្ងៃទី៣ មករា បានប្រកាសថា៖ ប្រទេសនេះនឹងផ្តាច់ទំនាក់ទំនងការទូតជាមួយអ៊ីរ៉ង់ បន្ទាប់ ពីការដែលក្រុមបាតុករចូលក្នុងស្ថានទូតអារ៉ាប់ប៊ីសាអ៊ូឌីដ ប្រចាំនៅ Tehran ដើម្បី ប្រឆាំងការប្រហារជីវិត លោក Nimr Al Nimr បព្វជិត ឥស្លាម ផ្នែកShi’ite ។ រដ្ឋមន្ត្រី ការបរទេស លោក Adel Al Jubeir បានអោយដឹងថា៖ កម្មាភិបាល បុគ្គលិកផ្នែកការ ទូតអ៊ីរ៉ង់ត្រូវចាកចេញពីអារ៉ាប់ប៊ីសាអ៊ូឌីដ ក្នុងរយៈពេល៤៨ម៉ោងខាងមុខនេះ។ ក្នុង ពេលជាមួយគ្នានោះ កាណាល់ទូរទស្សន៍ Al Jazeera ក៏បានជូនដំណឹងថា៖ ក្រសួង ការបរទេស អារ៉ាប់ប៊ីសាអ៊ូឌីដបានជូនដំណឹងថា៖ គ្រប់កម្មាភិបាល បុគ្គលិកការទូត របស់ប្រទេសនេះត្រូវចាកចេញពីប្រទេសអ៊ីរ៉ង់។ ប្រតិកម្មចំពោះសេចក្ដីសម្រេចចិត្តនេះ របស់អារ៉ាប់ប៊ីសាអ៊ូឌីដ នាថ្ងៃទី៣ មករា អាមេរិកបានប្រកាសថាលើកទឹកចិត្តការធ្វើអន្តរាគមន៍ការទូត។ អ្នកនាំពាក្យក្រសួង ការបរទេសអាមេរិក លោក John Kirby បានអោយដឹងថា៖ ការធ្វើអន្តរាគមន៍ការទូត និងសន្ទនាផ្ទាល់ ជាការងារចាំបាច់ ដើម្បីបង្រួញការខ្វែងគំនិត៕
Related





