អាស៊ាន-ចិនជំរុញការកសាងក្រមប្រតិបត្តិដំបន់នៅសមុទ្រខាងកើត (COC)
12/04/2013 08:12
(VOVworld) – នាថ្ងៃទី ១១ មេសា រដ្ឋមន្ត្រីការបរទេស ឥណ្ឌូណេស៊ី លោក Marty Natalegawa បានឲ្យដឹងថា៖ រដ្ឋមន្ត្រីការបរទេសនៃបណ្ដាប្រទេសអាស៊ាននិងចិន នឹងរៀបចំកិច្ចប្រជុំពិសេសសំដៅជំរុញដំណើរការកសាង ក្រមប្រតិបត្តិតំបន់ នៅសមុទ្រខាងកើត (COC)។

(VOVworld) – នាថ្ងៃទី ១១ មេសា រដ្ឋមន្ត្រីការបរទេសឥណ្ឌូណេស៊ី លោក Marty Natalegawa បានឲ្យដឹងថា៖ រដ្ឋមន្ត្រីការបរទេសនៃបណ្ដាប្រទេសអាស៊ាននិងចិន នឹងរៀបចំកិច្ចប្រជុំពិសេសសំដៅជំរុញដំណើរការកសាងក្រមប្រតិបត្តិតំបន់ នៅសមុទ្រខាងកើត (COC)។ ថ្លែងមតិចំពោះមុខមជ្ឃដ្ឋានអ្នកសារព័ត៌មានក្នុង សន្និសីទបណ្ដារដ្ឋមន្ត្រីអាស៊ាននៅប៊្រុយណេ លោក Natalegawa បានឲ្យដឹងថា៖ កិច្ចប្រជុំនេះដោយចិនផ្តើមឡើងនិងប្រទេសអាស៊ានទាំងឡាយបានឯកភាពចូល រួម។ នាថ្ងៃដ៏ដែល ឆ្លើយតបសម្ភាហ៍នៃមជ្ឃដ្ឋានអ្នកសារព័ត៌មាន បន្ទាប់ពីបញ្ចប់ សន្និសីទបណ្ដារដ្ឋមន្ត្រីការបរទេសអាស៊ាន អនុរដ្ឋមន្ត្រីការបរទេស វៀតណាម លោក Pham Quang Vinh បានអះអាងថា៖ បញ្ហាលើសមុទ្រខាង កើតគឺជាខ្លឹមសារ ត្រូវបានរដ្ឋមន្ត្រីការបរទេសអាស៊ាននានាយកចិត្តទុកដាក់ ពិភាក្សាជាច្រើនបំផុត។ បណ្ដាតំណាងចូលរួមបានសង្កត់ធ្ងន់ទៅលើរាល់ទស្សនៈ និងគោលការណ៍រួមរបស់ អាស៊ានរួមមាន៖ ការធានាសន្តិភាព ស្ថិរភាពនៅសមុទ្រ ខាងកើត ដោះស្រាយ ជំលោះដោយសន្តិវិធី គោរពរច្បាប់អន្តរជាតិនិងអនុសញ្ញា អ.ស.ប.ស្តីពីច្បាប់សមុទ្រ ឆ្នាំ ១៩៨២ (UNCLOS) អនុវត្តសេចក្តីថ្លែងការស្តីពីការប្រតិបត្តិសំរាប់ភាគីនានានៅ សមុទ្រខាងកើត (DOC) យ៉ាងពេញលេញនិងមានប្រសិទ្ធភាព និងឆ្ពោះទៅកសាង ក្រមប្រតិបត្តិតំបន់នៅសមុទ្រខាងកើត (COC) យ៉ាងឆាប់ៗ។ បញ្ចាប់បណ្ដាសន្និសីទសេក្តីថ្លែងការសារព័ត៌មានស្តីពីបញ្ហាលើសមុទ្រខាងកើតត្រូវ បាននាំចេញ។រីឯខ្លួនវិញ អនុរដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Quang Vinh បានអះអាងថា៖ វៀតណាមគួបផ្សំយ៉ាងជិតស្និតជាមួយប្រទេសជាប្រធានអាស៊ាន ប៊្រុយណេ ប្រទេសសម្របសម្រួលថៃ រួមជាមួយប្រទេសអាស៊ានទាំងឡាយ។ តាម រយៈនោះ អាស៊ានធានាសម្លេងរួមនិងតួនាទីស្នូលរបស់ខ្លួន អនុវត្តរាល់គោលដៅនិង គោលការណ៍រួមរបស់អាស៊ានលើសមុទ្រខាងកើត ជាពិសេស UNCLOS DOC និង COC៕ សន្និសីទបណ្ដារដ្ឋមន្ត្រីអាស៊ាននៅប៊្រុយណេ (Image: Internet)
Related






