VOV WorldVOV World
អាស៊ាន-ជប៉ុនសហប្រតិបត្តិការអភិវឌ្ឍន៍ជាមួយគ្នា
18/02/2016 11:54
(VOVworld) – «អនាគតសហប្រតិបត្តិការអភិវឌ្ឍន៍ សេដ្ឋកិច្ចសង្គមរវាងអាស៊ាន និងជប៉ុន» គឺជាប្រធានបទ នៃសិក្ខាសាលាដែលមជ្ឈមណ្ឌលស្រាវជ្រាវអាស៊ី អាគ្នេយ៍នៅ Jakarta ឥណ្ឌូណេស៊ី បានរៀបចំ នាថ្ងៃទី ១៧ កុម្ភៈ។
អាស៊ាន-ជប៉ុនសហប្រតិបត្តិការអភិវឌ្ឍន៍ជាមួយគ្នា
អាស៊ាន-ជប៉ុនសហប្រតិបត្តិការអភិវឌ្ឍន៍ជាមួយគ្នា (Image: VNA) (VOVworld) – «អនាគតសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរវាងអាស៊ាន  និងជប៉ុន» គឺជាប្រធានបទនៃសិក្ខាសាលាដែលមជ្ឈមណ្ឌលស្រាវជ្រាវអាស៊ី  អាគ្នេយ៍នៅ Jakarta ឥណ្ឌូណេស៊ី បានរៀបចំ នាថ្ងៃទី ១៧ កុម្ភៈ។ នៅសិក្ខាសា លានេះ បណ្ដាអង្គសន្និសីទពិភាក្សាទំនាក់ទំនងរវាងអាស៊ាននិងជប៉ុននាបច្ចុប្បន្ន  លទ្ធផលដែលភាគីទទួលបាន ហើយវិភាគវិធានការជំរុញទំនាក់ទំនងពោពេញ  ទៅដោយសក្តានុភាពនេះលើគ្រប់វិស័យ។ អ្នកជំនាញការទាំងនេះបានឯកភាព ស្តីពីសក្តានុភាពអភិវឌ្ឍន៍សេដ្ឋកិច្ចក្នុងតំបន់អាស៊ាននាពេលខាងមុខ។ តាម ព្យាករណ៍ថា៖ ការវិនិយោគរបស់ជប៉ុនៅតំបន់អាស៊ាននឹងបន្តកើនឡើងលើ វិស័យ ហេដ្ឋារចនាសម្ព័ន្ធ បច្ចេកទេស អប់រំនិងបណ្តុះបណ្ដាលវិជ្ជាជីវៈ។ ការផ្តើមគំនិត កសាងពាណិជ្ជសញ្ញាទំនិញ «Made in ASEAN» ក៏ត្រូវបាន ពិភាក្សាផងដែរ។ អង្គកសន្និសីទនានាក៏បានអះអាងថា៖ កំណើនសេដ្ឋកិច្ច ជប៉ុនតភ្ជាប់យ៉ាងជិត ស្និតជាមួយកាយវិការរបស់ប្រទេសជាសមាជិកអាស៊ាន នានានិងកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរនឹងរួមចំណែកសំខាន់ក្នុង ការកសាងតំបន់អាស៊ី-ប៉ាស៊ីហ្វិក សន្តិភាពនិងសម្បូររុងរឿងមួយ៕