VOV WorldVOV World
អាស៊ានខំបឹងប្រែងរួមជាមួយ អ.ស.ប. ក្នុងការដោះស្រាយបណ្ដាការសាក ល្បងសន្តិសុខ
19/08/2015 08:42
(VOVworld) – អាស៊ានខំបឹងប្រែងរួមជាមួយ អ.ស.ប. ក្នុងការដោះស្រាយបណ្ដាការសាកល្បងសន្តិសុខ។
អាស៊ានខំបឹងប្រែងរួមជាមួយ អ.ស.ប. ក្នុងការដោះស្រាយបណ្ដាការសាក ល្បងសន្តិសុខ
អាស៊ានខំបឹងប្រែងរួមជាមួយ អ.ស.ប. ក្នុងការដោះស្រាយបណ្ដាការសាក ល្បងសន្តិសុខ  (Image: VNA) (VOVworld) – អាស៊ានខំបឹងប្រែងរួមជាមួយ អ.ស.ប. ក្នុងការដោះស្រាយបណ្ដា ការសាកល្បងសន្តិសុខ។ នេះគឺជាការអះអាងរបស់ឯកអគ្គរដ្ឋទូត លោកស្រី  Nguyen Phuong Nga ប្រធានគណៈប្រតិភូអចិន្ត្រៃយ៍វៀតណាមប្រចាំនៅ អ.ស.ប.  ដែលត្រូវបាននាំចេញបទសន្ទរកថានៅសម័យពិភាគ្សា របស់ក្រុមប្រឹក្សាសន្តិសុខ  អ.ស.ប. ស្តីអំពី “បណ្ដាអង្គការតំបន់និងការសាក​ល្បងចំពោះសន្តិសុខលើសកលលោកនាបច្ចុប្បន្ន” ដែលបានប្រព្រឹត្តទៅនាថ្ងៃទី ១៨ សីហា នៅទីក្រុង New York អាមេរិក។ ឯកអគ្គរដ្ឋទូត Nguyen Phuong Nga បានចាត់ទុកថា៖ បណ្ដាអង្គការក្នុង តំបន់ដើរតួនាទីសំខាន់ក្នុងកាលៈទេសៈសហ គមន៍អន្តរជាតិកំពុងប្រឈមមុខ នឹងការសាកល្បងជាច្រើនក្នុងការខំប្រឹងប្រែង រក្សាសន្តិភាពសន្តិសុខអន្តរជាតិ ដោយសារបញ្ហាសន្តិសុខប្រពៃណីនិងក្រៅប្រពៃណីបន្តមានបំរ៉ែបំរួលដ៏ស្មុគ ស្មាញ។ ក្នុងរយៈពេលកន្លងទៅ អាស៊ានបានរួមដៃ ខំប្រឹងប្រែងបង្កើនសន្តិភាព ស្ថិរភាពក្នុងតំបន់រួមចំណែកសំខាន់ចូលក្នុងការបង្កើត សហគមន៍អាស៊ាននាឆ្នាំ  ២០១៥។ អាស៊ានក៏បានកំពុងសហប្រតិបត្តិការយ៉ាង ជិតស្និតជាមួយដៃគូនា នាសំដៅកសាងយន្តការទប់ទល់ជំលោះ ដោះស្រាយ ជំលោះក្នុងតំបន់ដោយ សន្តិវិធី ក្នុងនោះមានក្រមប្រតិបត្តិសំរាប់ភាគីនានានៅ សមុទ្រខាងកើត (COC) ។ ក្រៅពីនោះ អាស៊ានជានិច្ចកាលគោរពការជំរុញ ទំនាក់ទំនងសហប្រតិបត្តិ ការជាមួយ អ.ស.ប.  ក្នុងនោះ មានការបង្កើនការចូល រូមសកម្មភាពរក្សារ សន្តិភាពរបស់ អ​.ស.ប។ លោកស្រី Nguyen Phuong Nga ក៏បានចែករំលែក បទពិសោធន៍កសាងសហគមន៍អាស៊ាន ជាពិសេសគឺ “របៀប អាស៊ាន” ទៀង ផង។ តាមនោះ ដើម្បីទប់ទល់នឹងការសាកល្បងថ្មីប្រកបដោយ ប្រសិទ្ធភាព ថែមទៀត ភាគីនានាគប្បីយកចិត្តទុកដាក់ដល់ការកសាងការស្រុះ​ចិត្តគំនិត  ផ្ទៀងស្តាប់ទស្សនៈរបស់ភាគីទាក់ទិននានា គោរពគោលការណ៍សារវន្ត នៃ ច្បាប់អន្តរជាតិ ជាពិសេសគឺ៖ ការគោរពអធិបតេយ្យភាពនឹងបូរណភាពដែនដី  ដោះស្រាយជំលោះដោយសន្តិវិធី៕