VOV WorldVOV World
អភិវឌ្ឍន៍បច្ចេកវិទ្យាព័ត៌មានជាផ្លូវខ្លីបំផុតដើម្បីវៀតណាមឈានឡើងជាមួយសម័យ
20/06/2013 11:39
VOV-នាព្រឹកថ្ងៃទី២០មិថុនានៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាម​លោក Nguyen Tan Dung បានអញ្ចើញចូលរួមនិងថ្លែងមតិបើកវេទិការជាន់ខ្ពស់ ​បច្ចេវិទ្យា​ព័ត៌មាននិងផ្សព្វផ្សាយវៀតណាមឆ្នាំ២០១៣ ជាមួយប្រធានបទ “បច្ចេកវិទ្យា​ព័ត៌មាន-គ្រឹះស្ថាននៃរបៀបអភិវឌ្ឍន៍ថ្មីលើក កំពស់លើគ្រប់វិស័យ​សម័ត្ថភាពប្រគួតប្រជែងជាតិ”។
អភិវឌ្ឍន៍បច្ចេកវិទ្យាព័ត៌មានជាផ្លូវខ្លីបំផុតដើម្បីវៀតណាមឈានឡើងជាមួយសម័យ
នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Tan Dung បានអញ្ចើញចូលរួមនិង ថ្លែងមតិបើកវេទិការជាន់ខ្ពស់បច្ចេវិទ្យាព័ត៌មាននិងផ្សព្វផ្សាយវៀតណាមឆ្នាំ២០១៣ (vov.vn)         VOV-នាព្រឹកថ្ងៃទី២០មិថុនានៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាម​ លោក Nguyen Tan Dung បានអញ្ចើញចូលរួមនិងថ្លែងមតិបើកវេទិការជាន់ខ្ពស់​ បច្ចេវិទ្យា​ព័ត៌មាននិងផ្សព្វផ្សាយវៀតណាមឆ្នាំ២០១៣ ជាមួយប្រធានបទ “បច្ចេកវិទ្យា​ព័ត៌មាន-គ្រឹះស្ថាននៃរបៀបអភិវឌ្ឍន៍ថ្មីលើកកំពស់លើគ្រប់វិស័យ​សម័ត្ថភាពប្រគួតប្រជែងជាតិ”។ នាយករដ្ឋមន្ត្រី Nguyen Tan Dung បានសង្កត់​ធ្ងន់​ ថា បច្ចេកវិទ្យាព័ត៌មានជាឧត្តមភាពអភិវឌ្ឍន៍ពិសេសមួយរបស់វៀតណាមលើ​មូលដ្ឋានប្រភពធនធានមនុស្សវ័យក្មេងដ៏សម្បូរនិងត្រូវបានបណ្ដុះបណ្ដាលជា​ សារវន្ត។ លើស្មរតីនោះ នាយករដ្ឋមន្ត្រី Nguyen Tan Dung បានលើកច្បាស់ថា៖           “រដ្ឋាភិបាលបានសំណូមពរក្រសួងផ្នែកដំបន់និងសហគមន៍អង្គភាពអាជីវកម្ម អ្នកជំនាញការអ្នកស្រាវជ្រាវជ្រួតជ្រាបដ៏ច្បាស់លាស់ទស្សនៈបច្ចេកវិទ្យាព័ត៌មាន ជាមូលដ្ឋានរបស់របៀបអភិវឌ្ឍន៍ថ្មីក្នុងបណ្ដាថ្នាក់គ្រប់គ្រងផ្នែកសេដ្ឋកិច្ចសង្គម គ្នុងអង្គភាពអាជីវកម្មនិងសង្គមទាំងមូល ប្រមូលផ្ដុំអភិវឌ្ឍន៍និងប្រើប្រាស់បច្ចេកវិទ្យា​ព័ត៌មានឆ្ពោះទៅគោលដៅលើកកំពស់លើគ្រប់វិស័យសម័ត្ថភាពប្រគួតប្រជែងជាតិ ចាត់ទុកនេះជាផ្លូវខ្លីបំផុតដើម្បីវៀតណាមដេញទាន់បណ្ដាប្រទេសអភិវឌ្ឍន៍-ឈាន​ឡើងជាមួយសម័យ។”         ក្នុងកាសនេះដែរ នាយករដ្ឋមន្ត្រី Nguyen Tan Dung បានថ្លែងអំណរ​គុណ​ចំពោះ ​លោក Yukio Hatoyama អតីតនាយករដ្ឋមន្ត្រីរដ្ឋាភិបាលជប៉ុនបាន​មក​បំពេញ​ទស្សន កិច្ចនៅ​វៀតណាមចូលរួមវេទិការចំនឹងឱកាសរំលឹកខួប​អនុស្សាវរីយ៍​លើកទី៤០ទិវា បង្កើតទំនាក់ទំនងការទូតនិងបង្កើនកិច្ចសហប្រតិបត្តិការមិត្តភាព​វៀតណាម-ជប៉ុន។ វៀតណាមជានិច្ចកាលចង់ទទួលបានការជយយឧបត្ថម្ភ​សហប្រតិបត្តិការនិងរៀនសូត្របទពិសោធន៍របស់ជប៉ុន ជាមហាអំណាចជួរមុខ​លើ​ពិភពលោកអំពីបច្ចេកវិទ្យាព័ត៌មាននិងផ្សព្វផ្សាយ៕