អធិកាបតីអាល្លឺម៉ង់ផ្តើមឡើងការដោះស្រាយវិបត្តិជនអន្តោប្រវេសន៍
18/02/2016 11:43
(VOVworld) – នាថ្ងៃទី ១៧ កុម្ភៈ អធិការបតីអាក្លឺម៉ង់ លោកស្រី Angela Merkel បានមានបទសន្ទរកថាសំខាន់ នៅរដ្ឋសភានៃប្រទេសនេះមុនពេលសន្និសីទ កំពូល សហគភាពអឺរ៉ុប (EU) ដែលផ្តោតទៅលើបញ្ហាសំខាន់ ចំនួន ៣ គឺ៖ វិបត្តិ ជនអន្តោប្រវេសន៍ យន្តការជាសមាជិក របស់អង់គ្លេសក្នុង EU និងស្ថានភាពនៅ ស៊ីរី។

អធិកាបតីអាល្លឺម៉ង់ផ្តើមឡើងការដោះស្រាយវិបត្តិជនអន្តោប្រវេសន៍ (Image: VNA) (VOVworld) – នាថ្ងៃទី ១៧ កុម្ភៈ អធិការបតីអាក្លឺម៉ង់ លោកស្រី Angela Merkel បានមានបទសន្ទរកថាសំខាន់នៅរដ្ឋសភានៃប្រទេសនេះមុនពេលសន្និសីទ កំពូលសហគភាពអឺរ៉ុប (EU) ដែលផ្តោតទៅលើបញ្ហាសំខាន់ចំនួន ៣ គឺ៖ វិបត្តិ ជនអន្តោប្រវេសន៍ យន្តការជាសមាជិករបស់អង់គ្លេសក្នុង EU និងស្ថានភាពនៅ ស៊ីរី។ ស្តីពីវិបត្តិជនអន្តោប្រវេសន៍ លោកស្រី Merkel បានឡើងសម្លេងការពារ គោលនយោបាយបច្ចុប្បន្នសំដៅកាត់បន្ថយចំនួនជនចំណាកស្រុកហូរចូលអឺរ៉ុប។ លោកស្រីបានសង្កត់ធ្ងន់ទៅលើចំណុចសំខាន់ចំនួន ៣ ក្នុងវិធានការរួមមាន៖ ការដោះស្រាយមូលហេតុបណ្ដាលឡើងស្ថានភាពជនចំណាកស្រុក ការកសាង តំបន់ខ្សែព្រំដែននៅខាងក្រៅ EU ឡើងវិញនិងការកែសម្រួលកូតាបែងចែក ទទួលជនចំណាកស្រុកក្នុង EU។ ថ្នាក់ដឹកនាំអាល្លឺម៉ង់បានសង្កត់ធ្ងន់ទៅលើ គោលដៅរួមគឺការកាត់បន្ថយបរិមាណជនអន្តោប្រវេសន៍ប្រកបដោយប្រសិទ្ធ ភាពនិងយូរអង្វែង។ លោកស្រីក៏បានព្រមានផលវិបាកដោយការបិទច្រកទ្វារ ព្រំដែន ជាមួយក្រិកនិង Macedonia ព្រមទាំង សម្តែងក្តីសប្បាយរីករាយអំពី ការគាំទ្រ ទទួលនិងការពារជនអន្តោប្រវេសន៍របស់ប្រជាពលរដ្ឋអាល្លឺម៉ង់ ផងដែរ។ ទាក់ទិនដល់បញ្ហានៅស៊ីរី អធិការបតី Merkel បានវាយតំលៃស្ថានភាព មនុស្សធម៌នៅប្រទេសនេះគឺលើសលុបលាស់ ហើយស្នើរបង្កើតំបន់ហាម ឃាត់ហោះហើរមួយនៅស៊ីរីឡើងវិញសំដៅការពារនិងជួយស្ថិរភាពជន ចំណាកស្រុក។ ចំពោះមុខសំណើរកែទម្រង់ EU របស់អង់គ្លេស លោកស្រី Merkel វាយ តំលៃថា៖ ការផ្តើមគំនិតរបស់អង់គ្លេសគឺសមស្របនិងអាចត្រូវបានអនុវត្ត មិនត្រឹមតែ ដើម្បីផលប្រយោជន៍របស់អង់គ្លេសតែប៉ុណ្ណោះ។ លោកស្រី Merkel ក៏បាន គាំទ្រសំណូមពរកែទម្រង់ប្រព័ន្ធសន្តិសុខសង្គមក្នុង EU ដែរ ហើយចាត់ទុក ថា៖ ប្រទេសជាសមាជិកនិមួយៗមានសិទ្ធិការពារប្រព័ន្ធសង្គមរបស់ខ្លួន។ ប៉ុន្តែ លោកស្រីបានការពារគោលការណ៍សេរីភាពធ្វើដំណើរទៅវិញទៅមក ក្នុង EU៕
Related





