អធិការបតីអាល្លឺម៉ងលោកស្រី Merkel ព្រមព្រៀងបង្កើតរដ្ឋាភិបាលចម្រុះជាមួយSPD
28/11/2013 11:04
(VOVworld)-សម្ព័ន្ធប្រជាធិបតេយ្យ សង្គមគ្រឹសាស នា(CDU/CSU)របស់អធិការបតីអាល្លឺម៉ងលោកស្រី Angela Merkel

អធិការបតីអាល្លឺម៉ងលោកស្រី Angela Merkel (រូបថតៈ AFP) (VOVworld)-សម្ព័ន្ធប្រជាធិបតេយ្យ សង្គមគ្រឹសាសនា(CDU/CSU)របស់អធិការបតី អាល្លឺម៉ងលោកស្រី Angela Merkel នាថ្ងៃទី២៧វិច្ឆិកាបានព្រមព្រៀងបង្កើតរដ្ឋាភិបាល ចម្រុះ ជាមួយគណៈបក្សប្រជាធិបតេយ្យសង្គម (SPD)ក្រោយរយៈពេល២ខែ CDU/ CSU ទទួលជ័យជំនះក្នុងការបោះឆ្នោតសកល។ តាមប្រភព ព័ត៌មាននានាថាលោក ស្រី Merkel និងSPD សម្រេចបានកិច្ចព្រមព្រៀងពោលខាង លើបន្ទាប់ពីការចរចារ អស់រយៈពេល១៧ម៉ោង។ ជាមួយនឹងកិច្ចព្រម ព្រៀងនេះ លោកស្រី Angela Merkel សង្ឃឹមនឹងធ្វើសេច្ចាប្រណិធានទទួល ដំណែងជាអធិការបតីអាណាត្តិទី៣នាថ្ងៃទី១៧ ធ្នូខាងមុខ៕
Related





