អធិបតេយ្យភាពរបស់ស៊ីរីមិនអាចរំលោភបានឡើយ
04/09/2012 08:26
នាថ្ងៃទី ៣ កញ្ញា រដ្ឋមន្ត្រីក្រសួងសារព័ត៍មានស៊ីរី Omran Zoabi បានថ្លែងថា ៖ អធិបតេយ្យភាពរបស់ប្រទេសនេះ មិនអាចរំលោភបានឡើយ និងរដ្ឋាភិបាលស៊ីរីនឹងវាយកម្តេចរាល់ឧបាយកោលឈ្លានពានទៅលើអធិបតេយ្យភាពរបស់ ប្រទេសនេះ។

នាថ្ងៃទី ៣ កញ្ញា រដ្ឋមន្ត្រីក្រសួងសារព័ត៍មានស៊ីរី Omran Zoabi បានថ្លែងថា ៖ អធិបតេយ្យភាពរបស់ប្រទេសនេះ មិនអាចរំលោភបានឡើយ និងរដ្ឋាភិបាលស៊ីរីនឹងវាយកម្តេចរាល់ឧបាយកោលឈ្លានពានទៅលើអធិបតេយ្យភាពរបស់ ប្រទេសនេះ។ ថ្លែងមតិនៅសន្និសីទកាសែត នាថ្ងៃទី ៣ កញ្ញា លោក Omran Zoabi បានមានប្រសាសន៍ថា៖ កងទ័ពរដ្ឋាភិបាលស៊ិរី មានគោលបំណងស្ដារ ស្ថិរភាពឡើងវិញ។ នេះគឺជា បុព្វបទដើម្បីបើកចេញការចរចារនយោបាយ ដែលមិនមានការធ្វើអន្តរាគមពីខាងក្រៅទេ។ អធិបតេយ្យភាពរបស់ស៊ីរីមិនអាចរំលោភបានឡើយ(http://dantri.com.vn/) ក៏ទាក់ទិនដល់សភាពការណ៍នៅស៊ីរីដែរ បណ្ដាកងកម្លាំងប្រឆាំងនៅស៊ីរីបានវាយប្រហារទៅលើទីបញ្ជាការរបស់ អគ្គសេនាធិការដ្ឋានកងទ័ពស៊ីរីនៅ ទីក្រុង Damacus ទន្ទឹមនឹងនោះ គំរាមកំហែងថានឹងវាយប្រហារវិមានប្រធានា ធិបតីប្រទេសនេះទៀតផង។ ក្នុងព្រឹត្តិការណ៍ផ្សេងទៀត ប្រធានគណះកម្មាធិការកាកបាតក្រហម អន្តរជាតិ Peter Mauer កំពុងមានដំណើរទស្សនកិច្ច នៅទីក្រុងDamacus ។ តាមគំរោង លោក Peter Mauer នឹងមានជំនួបប្រស្រ័យជាមួយ ប្រធានាធិបតី ស៊ីរី basha Al – Assad និងមន្ត្រីផ្សេងៗទៀតរបស់ស៊ីរី សំដៅពិភាក្សាអំពីសភាព ការណ៍មនុស្សធម៏ដែលកាន់តែអាក្រក់ទៅៗនៅប្រទេសនេះ៕
Related





