អេហ្ស៊ីពផ្ទុះឡើងបាតុកម្មគាំទ្រអតីតប្រធានាធិបតីលោក Mohamed Morsi
19/04/2014 08:34
(VOVworld)-នាថ្ងៃទី១៨មេសា ជនដែលគាំទ្រអតីត ប្រធានាធិបតីអេហ្ស៊ីពលោក Mohamed Morsi បាន ដើរតាមផ្លូវនៅបណ្តាខេត្ត ទីក្រុងទូទាំងប្រទេសអេហ្ស៊ីព

(VOVworld)-នាថ្ងៃទី១៨មេសា ជនដែលគាំទ្រអតីតប្រធានាធិបតីអេហ្ស៊ីពលោក Mohamed Morsi បានដើរតាមផ្លូវនៅបណ្តាខេត្ត ទីក្រុងទូទាំងប្រទេសអេហ្ស៊ីព សំដៅប្រឆាំងជំទាសចំពោះការដែលអតីតរដ្ឋមន្រ្តីក្រសួងការពារជាតិលោក Addel -Fattah al-Sisi ចុះឈ្មោះជាបេក្ខជនប្រធានាធិបតី។ រូបថតៈ hanoimoi.com នៅទីក្រុងគែនិងខេត្ត Giza បាតុករកាន់តាមរូបថតរបស់អតីតប្រធានា ធិបតី លោកMohamed Morsi និងស្រែកពាក្យស្លោកប្រឆាំងលោក Al-Sisi។នៅ ខ័ណ្ឌ Ain Shams ចំណុះទីក្រុង គែ បាតុករដែលគាំទ្រអង្គការភាតរៈឥស្លាម (MB) និងប្រ ជាជនបានប៉ះទង្គិចគ្នាដោយគាំភ្លើងពិតៗ។ បណ្តាបាតុកម្មពោលខាងលើប្រព្រឹត្តទៅតាមការអំពាវនាវនាថ្ងៃទី១៧មេសា របស់សម្ព័ន្ធជាតិគាំទ្រលក្ខណៈស្របច្បាប់ (NASL)ជាកម្លាំងដឹកនាំដោយ MB ដោយមានគណៈបក្សនយោបាយនិងចលនាឥស្លាមចំនួន៣៤ដែល គាំទ្រអតីត ប្រធានាធិបតី លោក Mohamed Morsi៕
Related





