អេហ្ស៊ីបគណបក្ស NDP របស់អតីតប្រធានាធិបតី Mubarak ត្រូវហាមប្រជែងបោះឆ្នោត
07/05/2014 09:13
Vovworld-តុលាការគែ(អេហ្ស៊ីប)អំពីបញ្ហាបន្ទាន់នាថ្ងៃទី៦ឧសភាបានចេញសាលក្រមហាមបណ្ដាមន្ត្រីគណបក្សប្រជាធិបតេយ្យជាតិ NDP របស់អតីតប្រធានាធិបតី Hosni Mubarak

អេហ្ស៊ីបគណបក្ស NDP របស់អតីតប្រធានាធិបតី Mubarak ត្រូវហាមប្រជែងបោះឆ្នោត (VOV) Vovworld-តុលាការគែ(អេហ្ស៊ីប)អំពីបញ្ហាបន្ទាន់នាថ្ងៃទី៦ឧសភាបានចេញសាលក្រមហាមបណ្ដាមន្ត្រីគណបក្សប្រជាធិបតេយ្យជាតិ NDP របស់អតីត ប្រធានាធិបតី Hosni Mubarak ប្រជែងបោះឆ្នោតក្នុងការបោះឆ្នោតប្រធានាធិបតី រដ្ឋសភានិងដំបន់នាពេលខាងមុខ។ សាលក្រមនេះមានន័យថាទប់ស្កាត់ឱកាសវិលត្រឡប់មកឆាកនយោបាយរបស់មន្ត្រីគណបក្ស NDP ជាកំលាំងដែលធ្លាប់ កាន់អំណាចនៅអេហ្ស៊ីប។ សាលក្រមពោលខាងលើត្រូវបាននាំចេញដោយ មូលហេតុ NDP ធ្លាប់អនុម័តលើមាត្រារំលោភលើរដ្ឋធម្មនុញ្ញនិងមិនអនុវត្តសេចក្តីសំរេចរបស់តុលាការ។ចៅក្រមនានាចាត់ទុកថា NDP ត្រូវបានរំសាយដោយសាលក្រមមួយរបស់តុលាការនាដើមឆ្នាំ២០១១។ ដោយហេតុនេះការដែលគណបក្សនេះចូលរួមឆាកនយោបាយនឹងគំរាមកំហែងដល់ប្រទេសជាតិនិងធ្វើ ឲ្យប្រជាជនខឹងសម្បារ៕
Related
More






