VOV WorldVOV World
អគ្គលេខា Nguyen Phu Trong បានជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូត គុយបា Herminio López Diaz
11/09/2017 10:52
(VOVWORLD) -នាថ្ងៃទី ១១ខែកញ្ញា នៅទីក្រុងហាណូយ អគ្គលេខាបក្សកុម្មុយនីស្តវៀតណាមលោក Nguyen Phu Trong បានទទួលលោក Herminio López Diaz ឯកអគ្គរាជទូតគុយបាមកជំរាបលា ក្នុងឱកាសបញ្ចប់បេសកកម្មការទូតនៅប្រទេសវៀតណាម។ អគ្គលេខាបក្ស លោក Nguyen Phu Trong បានវាយតំលៃខ្ពស់
អគ្គលេខា Nguyen Phu Trong បានជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូត គុយបា Herminio López Diaz
អគ្គលេខា Nguyen Phu Trong បានជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូត គុយបា Herminio López Diaz  នាថ្ងៃទី ១១ខែកញ្ញា នៅទីក្រុងហាណូយ អគ្គលេខាបក្សកុម្មុយនីស្តវៀតណាមលោក Nguyen Phu Trong បានទទួលលោក Herminio López Diaz ឯកអគ្គរាជទូតគុយបាមកជំរាបលា ក្នុងឱកាសបញ្ចប់បេសកកម្មការទូតនៅប្រទេសវៀតណាម។ អគ្គលេខាបក្ស លោក  Nguyen Phu Trong បានវាយតំលៃខ្ពស់ មនោសញ្ចេតនាដ៏ល្អប្រសើរនិងការរួមចំណែកជាវិជ្ជមានរបស់ឯកអគ្គរដ្ឋទូត Herminio López Diaz  ក្នុងការពង្រឹងនិងពង្រីងទំនាក់ទំនងរវាងបក្សទាំងពីរ រដ្ឋទាំងពីរនិងប្រជាជននៃប្រទេសទាំងពីរ ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅ។ អគ្គលេខា Nguyen Phu Trong មានគោលបំណងថា៖ប្រទេសទាំងពីរបន្តលើកកម្ពស់និងកែលម្អប្រសិទ្ធភាពនៃកិច្ច សហប្រតិបត្តិការលើគ្រប់វិស័យនិងការពង្រឹងការសម្របសម្រួលយ៉ាងជិតស្និទ្ធនៅក្នុងវេទិកាពហុភាគីជំរុញទំ នាក់ ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ រីកចំរើនជានិច្ចនាពេលខាងមុខ។ រីឯ ឯកអគ្គរដ្ឋទូតលោក Herminio López Diaz បានចាត់ទុកថា៖ទំនាក់ទំនងវៀតណាម- គុយបាគឺជាទំនាក់ទំនងគំរូល្អ បរិសុទ្ធ ស្មោះត្រង់និងកម្រមាននៅលើពិភពលោក។ ឯកអគ្គរដ្ឋទូតបានបញ្ជាក់ថានឹងរក្សាជារៀងរហូតចំណាប់អារម្មណ៍យ៉ាងជ្រាលជ្រៅនិងល្អអំពីទឹកដីនិងប្រជាជនវៀតណាម ហើយលោកក៏បានសន្យាថានឹងបន្តរួមចំណែកជាវិជ្ជមានចំពោះទំនាក់ទំនងនៃប្រទេសទាំងពីរគុយបា - វៀតណាម៕

More