អគ្គលេខាធិការ អ.ស.ប ព្រួយបារម្មណ៍ក្រោយករណីយន្តហោះទួរគីត្រូវបាញ់ទម្លាក់នៅស៊ីរី
24/06/2012 09:31
VOV- នាថ្ងៃទី២៣មិថុនា អគ្គលេខាធិការ អ.ស.ប Ban Ki Moon បានសំដែងនូវការព្រួយបារម្មណ៍យ៉ាងជ្រាល ជ្រៅអំពីការជិះឥទ្ធពលនៃករណីយន្តហោះទួរគី ១ គ្រឿង ត្រូវបាញ់ធ្លាក់នៅស៊ីរី។

VOV- នាថ្ងៃទី២៣មិថុនា អគ្គលេខាធិការ អ.ស.ប Ban Ki Moon បានសំដែងនូវការព្រួយ បារម្មណ៍យ៉ាងជ្រាលជ្រៅអំពីការជិះឥទ្ធពលនៃករណីយន្តហោះទួរគី ១ គ្រឿងត្រូវបាញ់ ធ្លាក់នៅស៊ីរី។ អ្នកនាំពាក្យរបស់អគ្គលេខាធិការបានឲ្យដឹងថា អគ្គលេខាធិការបានអំពាវ នាវទួរគីអត់ធ្មត់ក្នុងប្រតិកម្មរបស់ខ្លួន ទន្ទឹមនឹងនោះវាយតំលៃខ្ពស់ការដែលទួរគីនិងស៊ីរី បានដំណើរការស្វែងរករួម។ លោកបានអំពាវនាវភាគីទាំងពីរបន្តដោះស្រាយស្ថានភាព ដោយវិធានការការទូតនិងឲ្យដឹងថាអង្គការសហប្រជាជាតិអាចជួយឧបត្ថម្ភប្រសិនបើភា គីទាំងពីរជួបការលំបាក។ មុននោះ ស៊ីរីបានទទួលស្គាល់ថា បានបាញ់ធ្លាក់យន្តហោះ ប្រយុទ្ធ F-4 Phantom របស់ទួរគីដោយសារយន្តហោះនេះបានរំលោភលើដែនអាកាសស៊ីរី៕ Image: Internet
Related
More





