VOV WorldVOV World
អគ្គលេខាធិការ អ.ស.ប. ដាស់តឿនបណ្ដាប្រទេសទប់ទល់នឹងបំរ៉ែបំរួលអាកាសធាតុ
05/11/2016 08:49
(VOVworld) – នៅសន្និសីទកាសែតនាថ្ងៃទី ៤ វិច្ឆិកា ក្នុងឱកាសកិច្ចព្រមព្រៀង ទីក្រុងប៉ារីសស្តីពីបំរ៉ែបំរួល អាកាសធាតុចូលជាធរមាន អគ្គលេខាធិការ អ.ស.ប. បានដាស់តឿនប្រទេសទាំងឡាយលើពិភពលោកបន្ត ធ្វើសកម្មភាពដើម្បីអនា គតល្អប្រសើរនិងសុវត្ថិភាព ថែមទៀត។
អគ្គលេខាធិការ អ.ស.ប. ដាស់តឿនបណ្ដាប្រទេសទប់ទល់នឹងបំរ៉ែបំរួលអាកាសធាតុ
អគ្គលេខាធិការ អ.ស.ប. ដាស់តឿនបណ្ដាប្រទេសទប់ទល់នឹងបំរ៉ែបំរួលអាកាសធាតុ (VNA) (VOVworld) – នៅសន្និសីទកាសែតនាថ្ងៃទី ៤ វិច្ឆិកា ក្នុងឱកាសកិច្ចព្រមព្រៀង ទីក្រុងប៉ារីសស្តីពីបំរ៉ែបំរួលអាកាសធាតុចូលជាធរមាន អគ្គលេខាធិការ អ.ស.ប.  បានដាស់តឿនប្រទេសទាំងឡាយលើពិភពលោកបន្តធ្វើសកម្មភាពដើម្បីអនា គតល្អប្រសើរនិងសុវត្ថិភាពថែមទៀត។ លោក Ban Ki-Moon បានសង្កត់ធ្ងន់ថា៖ «ថ្ងៃនេះ យើងបានធ្វើឡើងប្រវត្តិសាស្ត្រក្នុងការខំប្រឹងប្រែងទប់ទល់នឹងបំរ៉ែបំរួល អាកាសធាតុ។ ការសាកល្បងបច្ចុប្បន្នគឺការក្សាបណ្ដាការខំប្រឹងប្រែងនេះដែល  ធ្វើឲ្យកិច្ចព្រមព្រៀងនេះចូលជាធរមាន។ យើងកំពុងរត់ប្រណាំងជាមួយពេលវេ  លា។ ប៉ុន្តែ តាមរយៈកិច្ចព្រមព្រៀងទីក្រុងប៉ារីសស្តីពីការទប់ទល់នឹងបំរ៉ែបំរួល អាកាសធាតុនិងរបៀបវារៈស្តីពីការអភិវឌ្ឍន៍និរន្តរភាពដល់ឆ្នាំ ២០៣០ ពិភព លោកបានមានផែនការដែលយើងសំដៅឆ្ពោះទៅការកាត់បន្ថយឧស្ម័ន្ធបញ្ចេញ ចោល។»         តាមគំរោង ចាប់ពីថ្ងៃទី ៧ ដល់ទី ៨ វិច្ឆិកា ខាងមុខ នៅប្រទេសម៉ារក នឹង  ប្រព្រឹត្តទៅសន្និសីទលើកទី ២២ ក្របខ័ណ្ឌអនុសញ្ញារបស់ អ.ស.ប. ស្តីពីបំរ៉ែ បំរួលអាកាសធាតុ (COP – 22) ដោយមាការចូលរួមរបស់ប្រទេសចំនួន ២០០ លើពិភពលោក៕ 

More