អគ្គលេខាធិការ អ.ស.ប. វាយតំលៃខ្ពស់ចំពោះតួនាទីធានាសន្តិសុខនិងសន្តិភាពអន្តរជាតិរបស់រុស្ស៊ី
28/12/2016 10:23
(VOVworld) – នាថ្ងៃទី ២៧ ធ្នូ ក្រសួងការបរទេសរុស្ស៊ី បានប្រកាសថា៖ អគ្គលេខាធិការ អ.ស.ប. លោក Ban Ki-moon បានចរចារតាមទូរស័ព្ទជាមួយ រដ្ឋមន្ត្រីការ បរទេសរុស្ស៊ី លោក Sergei Lavrov។

អគ្គលេខាធិការ អ.ស.ប. វាយតំលៃខ្ពស់ចំពោះតួនាទីធានាសន្តិសុខនិងសន្តិភាពអន្តរជាតិរបស់រុស្ស៊ី (VNA) (VOVworld) – នាថ្ងៃទី ២៧ ធ្នូ ក្រសួងការបរទេសរុស្ស៊ីបានប្រកាសថា៖ អគ្គលេខាធិការ អ.ស.ប. លោក Ban Ki-moon បានចរចារតាមទូរស័ព្ទ ជាមួយ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov។ តាមនោះ លោក Ban Ki-moon បានវាយតំលៃខ្ពស់ចំពោះតួនាទីរបស់រុស្ស៊ីក្នុងការធានា សន្តិសុខនិងសន្តិភាពលើ ពិភពលោក។ ភាគីទាំងពីរក៏បានពិភាក្សាអំពី បញ្ហាចំបាច់នៃរបៀបវារៈអន្តរជាតិ ក្នុងនោះ មានស្ថានភាពស៊ីរីនិងតំបន់ មជ្ឈឹមបូព៌ារនិងអាហ្វ្រិកខាងជើង ក៏ដូចជា ដំណើរបញ្ចប់ជំលោះនៅតំបន់ ខាងកើតអ៊ុយក្រែនដោយឈរលើមូលដ្ឋានបណ្ដា កិច្ចព្រមព្រៀងទីក្រុង Minsk និងសេចក្តីសម្រេចចិត្តលេខ ២២០២ របស់ក្រុម ប្រឹក្សាសន្តិសុខ អ.ស.ប.។ លោក Ban Ki-moon ក៏បានថ្លែងអំណគុណរុស្ស៊ីអំពី ការជួយ ឧបត្ថម្ភរបស់ប្រទេសនេះចំពោះ អ.ស.ប. ផងដែរ។ រីឯខ្លួនវិញ រដ្ឋមន្ត្រីការ បរទេសរុស្ស៊ី លោក Sergei Lavrov ក៏បានថ្លែងអំណគុណការវាយតំលៃខ្ពស់ របស់ លោក Ban Ki-moon ចំពោះកិច្ចសហប្រតិបត្តិការរបស់រុស្ស៊ីក្នុង រាល់បញ្ហាអន្តរជាតិនិងតំបន់៕
Related





