VOV WorldVOV World
អគ្គលេខាធិការអាស៊ាន៖ឆ្នាំ២០១៤ដើរតួនាទីដ៏សែនសំខាន់ក្នុងដំណើការកសាងសហគមន៍អាស៊ាន
18/01/2014 08:45
(VOV)_បន្ទាប់ពីពេលបញ្ចប់សន្និសីទចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ានចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី ១៧ មករា នៅមីយ៉ាន់ម៉ា អគ្គលេខាធិការអាស៊ាន លោក Le Luong Minh
អគ្គលេខាធិការអាស៊ាន៖ឆ្នាំ២០១៤ដើរតួនាទីដ៏សែនសំខាន់ក្នុងដំណើការកសាងសហគមន៍អាស៊ាន
អគ្គលេខាធិការអាស៊ាន លោក Le Luong Minh(TTXVN) (VOV)_បន្ទាប់ពីពេលបញ្ចប់សន្និសីទចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ានចាប់ពី ថ្ងៃទី១៦ ដល់ថ្ងៃទី ១៧ មករា នៅមីយ៉ាន់ម៉ា អគ្គលេខាធិការអាស៊ាន លោក Le Luong  Minh បានឆ្លើយបទសម្ភាសន៍អ្នកយកព័ត៍មានអំពី​ទិសដៅ ​និងខ្លឹមសារធ្វើ សកម្ម ភាពរបស់អាស៊ាន ក្នុងឆ្នាំ២០១៤។           អគ្គលេខាធិការអាស៊ាន លោក Le Luong Minh បានអោយដឹងថា៖​អាទិភាព របស់អាស៊ានក្នុងរយៈពេលខាងមុខនេះគឺ អនុវត្តរាល់វិធានការនៅសេសសល់ ក្នុង ដំណើការកសាងសហគមន៍។            ស្ដីពីតួនាទីជាប្រធានអាស៊ាន ២៩១៤ និងការងារត្រៀមរៀបចំរបស់​មីយ៉ាន់ម៉ា  សំរាប់សន្និសីទផ្សេងៗ អគ្គលេខាធិការអាស៊ាន លោក Le Luong Minh បានសង្កត់ ធ្ងន់ថា៖ នេះគឺជាលើកដំបូងទទួលតួនាទីជាប្រធានអាស៊ានក្តី ប៉ុន្តែ មីយ៉ាន់ម៉ាបាន មានដំណើការត្រៀមរៀបចំដ៏យូរអង្វែង និងបណ្ដា​ប្រទេសដៃគូ និងលេខាធិការដ្ឋាន អាស៊ានក៏ត្រៀមខ្លួនជាស្រេចជួយឧបត្ថម្ភមីយ៉ាន់ម៉ា បំពេញល្អភារកិច្ចជាប្រធាន អាស៊ានដែរ៕