អគ្គលេខាធិការអ.ស.បអំពាវនាវមានការអត់ធ្មត់បន្ទាប់ពីការប៉ះទង្គិចនៅKashmir
19/08/2015 10:19
(VOVworld)-អគ្គលេខាធិការអ.ស.បលោក Ban Ki- moon នាថ្ងៃទី១៨សីហា បានសម្តែងនូវការព្រួយបារម្ភ អំពីស្ថានភាពអំពើហឹង្សាឡើង

(VOVworld)-អគ្គលេខាធិការអ.ស.បលោក Ban Ki-moon នាថ្ងៃទី១៨សីហា បាន សម្តែងនូវការព្រួយបារម្ភអំពីស្ថានភាពអំពើហឹង្សាឡើងជណ្តើរនៅលើខ្សែ បន្ទាត់ ត្រួតពិនិត្យព្រំដែន (LoC) រវាងឥណ្ឌានិងប៉ាគីស្ថាននៅតំបន់មានជំលោះ កាស្មៀរ បណ្តាលឲ្យមានការស្លាប់និងរងរបួសជាច្រើនសម្រាប់ភាគីទាំងសងខាងនា ប៉ុន្មានថ្ងៃកន្លងទៅ។ ក្នុងសេចក្តីប្រកាសមួយ លោក Ban Ki-moon បានអំពាវនាវ ឥណ្ឌានិងប៉ាគីស្ថានអត់ធ្មត់និងមានវិធានការសមស្របដើម្បីការពារប្រជាជន ស៊ីវិល ព្រមទាំងសម្តែងក្តីសង្ឃឹមថា កិច្ចប្រជុំរវាងថ្នាក់ដឹកនាំផ្នែកសន្តិសុខនៃ ប្រទេសទាំងពីរ ដែលគ្រោងនឹងប្រព្រឹត្តទៅនាថ្ងៃទី២៣និង២៣សីហាខាងមុខ អាចជម្រុញការជួបសន្ទនារវាងភាគីទាំងពីរផងដែរ៕
Related





