អគ្គលេខាធិការអ.ស.បអំពាវនាវឲ្យប្រទេសអាស៊ីនានាដោះស្រាយជំលោះដោយសន្តិវិធី
27/05/2016 07:04
(VOVworld) - អគ្គលេខាធិការអ.ស.បលោក Ban Ki- moon នាថ្ងៃទី២៦ ឧសភា បានអំពាវនាវឲ្យប្រទេស អាស៊ីនានាដោះស្រាយប្រកបដោយសន្តិភាពនូវ ជំលោះដែនដីនិងប្រវត្តិសាស្ត្រដើម្បីត្រួសត្រាយផ្លូវ សំរាប់អនាគត។

អគ្គលេខាធិការអ.ស.បលោក Ban Ki-moon (រូបថត៖EPA/TTXVN) (VOVworld) - អគ្គលេខាធិការអ.ស.បលោក Ban Ki-moon នាថ្ងៃទី២៦ ឧសភា បាន អំពាវនាវឲ្យប្រទេសអាស៊ីនានាដោះស្រាយប្រកបដោយសន្តិភាពនូវជំលោះដែនដី និងប្រវត្តិសាស្ត្រដើម្បីត្រួសត្រាយផ្លូវសំរាប់អនាគត។ថ្លែងមតិនៅវេទិកាមួយដែល បានរៀបចំឡើងនៅកោះ Jeju ប៉ែកខាងត្បូងកូរ៉េខាងត្បូង លោក Ban Ki-moon ចាត់ ទុកថា ប្រទេសអាស៊ីគប្បីដោះស្រាយការខ្វែងគំនិតនៅសេសសល់តាំងពីមុនមក ហើយបច្ចុប្បន្នជាពេលវេលាដើម្បីទទួលបានកិច្ចព្រមព្រៀងស្ដីអំពីជំលោះព្រំ ដែន។ លោក Ban Ki-moon ក៏បានអំពាវនាវឲ្យកូរ៉េខាងត្បូង ជប៉ុននិងចិន រៀបចំសន្និសីទ កំពូលរវាងប្រទេសទាំងបីជាបន្តយ៉ាងឆាប់បំផុត ក្នុងកាលៈទេសៈដែលប្រទេស ទាំងនេះ មិនទាន់ដោះស្រាយបាននូវជំលោះទាក់ទិនដល់ប្រវត្តិសាស្ត្រនិងដែនដី នៅឡើយ។លោក Ban Ki-moon ក៏បានផ្ដល់មតិអំពីបញ្ហាជំលោះដែនដីនៅសមុទ្រ ខាងកើតផងដែរ ព្រមទាំងអំពាវនាវឲ្យការសំរេចនូវកិច្ចព្រមព្រៀងមួយរវាងប្រទេស អាស៊ីអាគ្នេយ៍និងចិនដើម្បីដោះស្រាយការប្រកាសអធិបតេយ្យភាពត្រួតស៊ីគ្នា៕
Related






