អគ្គលេខាធិការអ.ស.បអំពាវនាវដោះស្រាយរាល់ការខ្វែងគំនិតនៅទ្វីបអាស៊ីដោយការសន្ទនា
22/05/2014 08:19
(VOVworld)-នាថ្ងៃទី២១ឧសភា ថ្លែងមតិក្នុងសន្និសីទ ជាន់ខ្ពស់លើកទី៤ ស្តីអំពី ការរួមផ្សំធ្វើសកម្មភាព បណ្តាវិធានការកសាងជំនឿជាក់នៅទ្វីបអាស៊ី (CICA)

អគ្គលេខាធិការអ.ស.ប លោក Ban Ki-moon (VOVworld)-នាថ្ងៃទី២១ឧសភា ថ្លែងមតិក្នុងសន្និសីទជាន់ខ្ពស់លើកទី៤ ស្តីអំពីការ រួមផ្សំធ្វើសកម្មភាពបណ្តាវិធានការកសាងជំនឿជាក់នៅទ្វីបអាស៊ី (CICA) ដែល ប្រារព្វឡើងនៅទីក្រុង Shanghai(ចិន) អគ្គលេខាធិការអ.ស.ប លោក Ban Ki-moon បានអំពាវនាវប្រទេសនានានៅទ្វីបអាស៊ី ដោះស្រាយរាល់ការខ្វែងគំនិត តាមរយៈ ការសន្ទនា សហប្រតិបត្តិការដោយឈរលើមូលដ្ឋានផលប្រយោជន៍រួម របស់ សកលលោកទាំងមូល។ លោក Ban Ki-moon ពិនិត្យថា អនាគតរបស់ពិភព លោក កំពុងផ្អែកទៅលើទ្វីបអាស៊ី។ លោកBan Ki-moon បានអំពាវនាវប្រទេស នៅទ្វីប អាស៊ីទាំងអស់ធ្វើការសន្ទនាដើម្បីដោះស្រាយរាល់ការខ្វែងគំនិត។ លោក ក៏បាន សង្កត់ធ្ងន់ថា ប្រជាជននៅទ្វីបអាស៊ី កំពុងរងចាំរាល់ការសម្រេចដ៏ឈ្លាសវ័យរបស់ ថ្នាក់ដឹកនាំទាំងអស់ ដើម្បីដោះស្រាយរាល់ការខ្វែងគំនិតតាមរយៈការ សន្ទនា ដោយឈរលើមូលដ្ឋានច្បាប់អន្តរជាតិ៕
Related






