អគ្គលេខាធិការរង អ.ស.ប. ៖ ជានិច្ចកាលមានជំនួយឧបត្ថម្ភពិសេសសំរាប់វៀតណាម
14/08/2015 10:28
(VOVworld) – អ.ស.ប. ជានិច្ចកាលមានជំនួយឧបត្ថម្ភ ពិសេសសំរាប់វៀតណាម។

អគ្គលេខាធិការរង អ.ស.ប. ៖ ជានិច្ចកាលមានជំនួយឧបត្ថម្ភពិសេសសំរាប់វៀតណាម (Image: VNA) (VOVworld) – អ.ស.ប. ជានិច្ចកាលមានជំនួយឧបត្ថម្ភពិសេសសំរាប់វៀតណាម។ នេះគឺជាសេចក្តីប្រកាសរបស់អគ្គលេខាធិការរងរបស់ អ.ស.ប. លោក Atul Khare ដែលបាននាំចេញ នាថ្ងៃទី ១៣ សីហា ក្នុងជំនួបធ្វើការជាមួយគណៈប្រតិភូកម្មា ភិបាលក្រសួងការពារជាតិវៀតណាមដឹកនាំដោយប្រធានស្នងការគោលនយោ បាយអគ្គស្នងការនយោបាយកងទ័ពប្រជាជនវៀតណាម ឧត្តមសេនីយ៍ត្រី Tran Van Minh។ លោក Khare បានអះអាងថា៖ អ.ស.ប. នឹងផ្តល់ជំនួយពិសេសឲ្យ វៀតណាម ក៏ដូចជា បណ្ដាប្រទេសដែលទើបនឹងចូលរួមប្រភពធនធានមនុស្ស ក្នុងការរក្សារសន្តិភាពនៃអង្គការនេះ។ វាយតំលៃអំពីសមត្ថភាពរបស់នាយទា ហានវៀតណាមក្នុងសកម្មភាពរក្សារសន្តិភាពនៃអង្ការនេះ ឧបករីអគ្គលេខាធិការ អ.ស.ប. ទទួលបន្ទុកបញ្ហារក្សារសន្តិភាព លោក Edmond Mullet បានឲ្យដឹងថា ៖ នាយទាហានរបស់វៀតណាមត្រូវ បានហ្វឹកហាត់ដ៏ល្អនិងធ្វើសកម្មភាពមាន ប្រសិទ្ធភាព។ លោកក៏មានគោល បំណងវៀតណាមបន្តរួមចំណែកក្នុងការងារ រក្សារសន្តិភាពរបស់ អ.ស.ប. ថែមទៀត៕
Related





