VOV WorldVOV World
អគ្គលេខាបក្ស លោក Nguyen Phu Trong បញ្ចប់ប្រកបដោយជោគជ័យដំណើរទស្សនកិច្ចជាផ្លូវការនៅឡាវ
27/11/2016 08:57
(VOVworld)-នារសៀលថ្ងៃទី២៦វិច្ឆិកា អគ្គលេខាគណៈកម្មាធិការបក្សកុម្មុយនិស្តវៀត ណាម លោក Nguyen Phu Trong និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម
អគ្គលេខាបក្ស លោក Nguyen Phu Trong បញ្ចប់ប្រកបដោយជោគជ័យដំណើរទស្សនកិច្ចជាផ្លូវការនៅឡាវ
(VOVworld)-នារសៀលថ្ងៃទី២៦វិច្ឆិកា អគ្គលេខាគណៈកម្មាធិការបក្សកុម្មុយនិស្ត វៀតណាម លោក Nguyen Phu Trong និងគណៈប្រតិភូជាន់ខ្ពស់វៀតណាមបាន អញ្ជើញមកដល់ទីក្រុងហាណូយ បញ្ចប់ប្រកបដោយជោគជ័យដំណើរទស្សនកិច្ច ជាផ្លូវការនៅ ប្រទេសឡាវ ចាប់ពីថ្ងៃទី១៤ដល់ថ្ងៃទី២៦វិច្ឆិកា តាមសេចក្តីអញ្ជើញ របស់អគ្គលេខា បក្សនិងជាប្រធានរដ្ឋឡាវ លោក Bounnhang Volachith។​ក្នុងឱ កាសនេះដែរ អគ្គ លេខាបក្ស លោក Nguyen Phu Trong បានផ្ញើសារទូរលេខថ្លែង អំណរគុណចំពោះ អគ្គលេខាបក្សនិងជាប្រធានរដ្ឋឡាវ លោក Bounnhang Volachit ផងដែរ។ អគ្គលេខាបក្ស លោក Nguyen Phu Trong ក្នុងដំណើរទស្សនកិច្ចនៅឡាវ         ធ្វើការឆ្លើយសម្ភាសន៍ជាមួយសារព័ត៌មានស្តីពីលទ្ធផលនៃដំណើរទស្សនកិច្ច  នេះ ប្រធានគណៈកម្មាធិការកិច្ចការបរទេសមជ្ឈឹម លោក Hoang Binh Quan បាន  គូសបញ្ជាក់ថា ដំណើរទស្សនកិច្ចជាផ្លូវការនៅប្រទេសឡាវលើកនេះរបស់លោកអគ្គ លេខាបក្សលោក Nguyen Phu Trong ទទួលបានជោគជ័យយ៉ាងល្អប្រសើ។​ភាគីទាំង  ពីរបានឯកភាពនូវមនសិការរួមនិងអះអាងថាទំនាក់ទំនងសាមគ្គីភាពពិសេសវៀត ណាមនិងឡាវជាទ្រព្យសម្បត្តិមិនអាចកាត់ថ្លៃបាននិងជាកត្តាសំខាន់រួមចំណែកក្នុង  ជោគជ័យរបស់បក្សទាំងពីរ រដ្ឋទាំងពីរនិងប្រជាជននៃប្រទេសទាំងពីរ។         លោក Hoang Binh Quan ក៏បានលើកច្បាស់ថា រាល់ទិសដៅ គោលនយោបាយ  និងវិធានការធំៗដែលភាគីទាំងពីរបានព្រមព្រៀងដាក់ចេញក្នុងដំណើរទស្សនកិច្ចនេះ  នឹងបើកចេញផ្លូវថ្មីនិងបង្កើតកម្លាំងចលករសម្រាប់កិច្ចសហប្រតិបត្តិការរវាងបក្សទាំង  ពីរ រដ្ឋទាំងពីរនិងប្រជាជននៃប្រទេសទាំងពីរឲ្យកាន់តែស៊ីជម្រៅពីមួយថ្ងៃទៅមួយថ្ងៃ។  លើសពីនេះទៅទៀត ការឯកភាពមនសិការួមលើបណ្តាបញ្ហាអន្តរជាតិនិងតំបន់និង បង្កើនថែមទៀតកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើបញ្ហាកិច្ចការបរទេស ជាពិសេសលើវេទិកាពហុភាគី រួមចំណែកសកម្មចូលក្នុងការធានាបរិយាកាសសន្តិភាព ស្ថិរភាពក្នុងតំបន់និងលើពិភពលោក។         ក្នុងឱកាសនេះដែរ ឆ្លើយសម្ភាសន៍ជាមួយអ្នកយកព័ត៌មានទីភ្នាក់ងារ សារព័ត៌ មានវៀតណាមនៅឡាវ ប្រធានគណៈកម្មាធិការកិច្ចការបរទេសមជ្ឈឹម បក្សប្រជាជន បដិវត្តន៍ឡាវ លោកស្រី Sounthone Sayachac បានអះអាងថា ដំណើរ ទស្សនកិច្ចនៅ ឡាវរបស់អគ្គលេខាបក្សលោក Nguyen Phu Trong នឹងរួមចំណែកសំ​ខាន់ទៅក្នុងការ បង្កើនទំនាក់ទំនងមិត្តភាព សាមគ្គីភាពពិសេសនិងកិច្ចសហប្រតិបត្តិ ការលើគ្រប់ វិស័យរវាងឡាវនិងវៀតណាមដែលបានថ្នាក់ដឹកនាំគ្រប់ជំនាន់ពូនជ្រុំ និងអភិវឌ្ឍន៍ ពីមួយថ្ងៃទៅមួយថ្ងៃ៕

More