VOV WorldVOV World
អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម៖ បន្តពង្រឹងប្រៀបយុទ្ធសាស្ត្រទឹកចិត្តប្រជាជន
12/04/2026 11:06
[VOVWORLD] - នាព្រឹកមិញថ្ងៃទី១២ ខែមេសា នៅក្រុង ថាយង្វៀន អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម បានអញ្ជើញចូលរួម និងប្រគល់កិត្តនាមវីរបុរសនៃកងកម្លាំងប្រដាប់អាវុធប្រជាជនចំពោះយោធភូមិភាគ ១ ក្រសួងការពារប្រទេស។
អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម៖ បន្តពង្រឹងប្រៀបយុទ្ធសាស្ត្រទឹកចិត្តប្រជាជន
anh_ban_quyen_10-_tong_bi_thu_anh_1.jpeg អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អញ្ជើញ ចូលរួម និងប្រគល់កិត្តនាមវីរបុរសនៃកងកម្លាំងប្រដាប់អាវុធប្រជាជន ជូនដល់យោធភូមិភាគទី១ ក្រសួងការពារជាតិប្រទេស (រូបថត៖ វ៉ាន់ ហ៊ីវ/VOV) លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង ប្រធានរដ្ឋសភា ត្រឹន ថាញ់ មិន និងសមាជិកប្រចាំការគណៈលេខាធិការមជ្ឈិមបក្ស លោក ត្រឹន កឹម ទូ បានផ្ញើកម្រងផ្កាអបអរសាទរ។ អញ្ជើញថ្លែងនៅក្នុងពិធីនេះ អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម បានស្នើឱ្យយោធភូមិភាគ ១ បន្តជ្រួតជ្រាបឲ្យបានស៊ីជម្រៅអំពីគោលការណ៍ណែនាំ និងទស្សនៈរបស់បក្ស លើកិច្ចការយោធា ការពារជាតិ និងការពារមាតុភូមិក្នុងស្ថានភាពថ្មី; ក្តាប់ជាប់ស្ថានភាពជាក់ស្តែងក្នុងមូលដ្ឋាន ធ្វើការព្យាករណ៍ជាមុន វាយតម្លៃស្ថានភាពឱ្យបានត្រឹមត្រូវ និងប្រឹក្សាយោបល់ទាន់ពេលវេលាក្នុងស្ថានភាពណាមួយ។ anh_ban_quyen_10-_tong_bi_thu_anh_2.jpeg អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម៖ បន្តពង្រឹងប្រៀបយុទ្ធសាស្ត្រទឹកចិត្តប្រជាជន (រូបថត៖ វ៉ាន់ ហ៊ីវ/VOV) អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹមបានស្នើឱ្យបង្កើនផលិតកម្ម អនុវត្តការសន្សំសំចៃ ការគ្រប់គ្រង   និងការប្រើប្រាស់អាវុធ និងឧបករណ៍បច្ចេកទេសប្រកបដោយប្រសិទ្ធភាព។ ស្រាវជ្រាវ និងអនុវត្តវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ការផ្លាស់ប្តូរឌីជីថល និងការច្នៃប្រឌិតបច្ចេកទេសយ៉ាងសកម្ម; បង្កើនសមត្ថភាពក្នុងការធានាការត្រៀមខ្លួនក្នុងលក្ខខណ្ឌប្រយុទ្ធថ្មី ក្នុងការការពារជនស៊ីវិល ក្នុងការស្វែងរក និងជួយសង្គ្រោះ និងក្នុងការទប់ទល់ទៅនឹងគ្រោះមហន្តរាយធម្មជាតិ និងជំងឺរាតត្បាត។ anh_ban_quyen_10-_tong_bi_thu_anh_3.jpeg អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹមអញ្ជើញ ចូលរួម និងប្រគល់កិត្តនាមវីរបុរសនៃកងកម្លាំងប្រដាប់អាវុធប្រជាជន ជូនដល់យោធភូមិភាគ ១ ក្រសួងការពារប្រទេស (រូបថត៖ វ៉ាន់ ហ៊ីវ/VOV) នៅក្នុងពិធីនេះ តាងនាមថ្នាក់ដឹកនាំបក្សនិងរដ្ឋ អគ្គលេខាបក្ស ប្រធានរដ្ឋលោកតូ ឡឹម បានប្រគល់កិត្តនាមវីរបុរសនៃកងកម្លាំងប្រដាប់អាវុធប្រជាជនដល់យោធភូមិភាគ១៕  
TAG
VOV/VOVWORLD/អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម/បន្ត/ពង្រឹង/ប្រៀបយុទ្ធសាស្ត្រ/ទឹកចិត្តប្រជាជន

More