VOV WorldVOV World
អគ្គលេខាបក្សកម្មុយនីស្តវៀតណាមជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីឡាវ
16/05/2016 11:07
(VOV)_នាព្រឹកថ្ងៃទី១៦ឧសភា នៅទីក្រុងហាណូយ អគ្គលេខាបក្ស លោក ​Nguyen Phu Trong បានជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីឡាវ លោក Thongloun Sisoulith ដែលកំពុងបំពេញទស្សនកិច្ចនៅវៀតណាម។
អគ្គលេខាបក្សកម្មុយនីស្តវៀតណាមជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីឡាវ
អគ្គលេខាបក្សកម្មុយនីស្តវៀតណាមជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីឡាវ (VOV)_នាព្រឹកថ្ងៃទី១៦ឧសភា នៅទីក្រុងហាណូយ អគ្គលេខាបក្ស លោក ​Nguyen  Phu Trong បានជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីឡាវ លោក Thongloun Sisoulith ដែល កំពុងបំពេញទស្សនកិច្ចនៅវៀតណាម។         ថ្នាក់ដឹកនាំទាំងពីររូបបានសម្ដែងនូវក្តីសប្បាយរីករាយ ចំពោះទំនាក់ទំនងមិត្ត​ ភាពជាប្រពៃណី ចំណងសាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ  វៀតណាមនិងឡាវ ត្រូវបានពង្រឹងនិងពង្រីកជានិច្ច នាំមកនូវផលប្រយោជន៍សំរាប់ ​ប្រជាជននៃប្រទេសទាំងពីរ។         នាយករដ្ឋមន្ត្រីឡាវ លោក Thongloun Sisoulith បានជូនដំណឹងចំពោះ​អគ្គលេខា​បក្ស លោក Nguyen Phu Trong អំពីលទ្ធផលនៃជំនួបសន្ទនាជាមួយនាយករដ្ឋមន្ត្រី​  លោក Nguyen Xuan Phuc និងជំនួបសន្ទនាជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់ផ្សេងៗ​ទៀត​ របស់វៀតណាមផងដែរ៕

More