អគ្គលេខាបក្សកម្មុយនិស្តវៀតណាម ផ្ទៀងស្តាប់មតិរបស់អ្នកបោះឆ្នោត
07/12/2013 08:36
នាថ្ងៃទី៧ធ្នូអគ្គលេខាបក្សកម្មុយនិស្តវៀតណាមលោក Nguyen Phu Trong បានជួបប្រាស្រ័យជាមួយអ្នកបោះ ឆ្នោត នៅខ័ណ្ឌBa Dinh –Hoan Kiemទីក្រុងហាណូយ

Vovworld-នាថ្ងៃទី៧ធ្នូអគ្គលេខាបក្សកម្មុយនិស្តវៀតណាមលោក Nguyen Phu Trong បានជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោត នៅខ័ណ្ឌBa Dinh –Hoan Kiemទីក្រុងហាណូយអំពីលទ្ឋផលនៃសម័យប្រជុំលើកទី៦រដ្ឋសភាវៀតណាម នីតិកាលទី១៣។នៅទីនេះ លោក Nguyen Phu Trongបានថែ្លងអំណរគុណ និងទទួលយកការរួមមតិដ៍ស្មោះត្រង់របស់ អ្នកបោះឆ្នោតដែលផ្ញើរជូនបក្សរដ្ឋ និងរដ្ឋសភា។លោក Nguyen Phu Trongបានលើកច្បាស់ថា៖ សម័យប្រជុំលើក ទី៦បានពិភាក្សាបញ្ហានិងសម្រេចបញ្ហាសំខាន់នៃសប្រទេសជាតិជាពិសេសគឺ ការអនុម័តលើរដ្ឋធម្មនុញ្ញធ្វើវិសោធនកម្ម។លោកក៍បានស្នើរឲ្យបណ្តាដំណាង អ្នកបោះឆ្នោតកម្មាភិបាលគ្រប់ជាន់ថ្នាក់និងស្ថាប័ននៅទីក្រុងហាណូយនិយាយ ដោយឡែកនិងប្រទេសជាតិនិយាយរួមឃោសនាអនុវត្តការពារ រដ្ឋធម្មនុញ្ញការ គោរពច្បាប់និងនាំខ្លឹមសារថ្មីៗនសរដ្ឋធម្មនុញ្ញឈានចូលជីវភាពរស់នៅ។ អនុប្រធានរដ្ឋវៀតណាមលោកស្រី Nguyen Thi Doan មុននោះនាថ្ងៃទី៦ធ្នូ អនុប្រធានរដ្ឋវៀតណាមលោកស្រី Nguyen Thi Doan និងក្រុមសមាជិកសភាមណ្ឌល Ha Nam (ភាគខាងជើងវៀតណាបានជួប ប្រាស្រ័យជាមួយអ្នកបោះឆ្នោតឃុំ My Tho (ស្រុក Binh Luc) ឃុំ Hoang Tay (ស្រុក Kim Bang)។នៅទីនេះ លោកស្រី Nguyen Thi Doanបានទទួលយក មតិព្រមទាំងពន្យល់មតិនានារបស់អ្នកបោះឆ្នោត។ លោកស្រីអះអាងថា ៖គោលនយោបាយទាំងឡាយរបស់បក្សនិងរដ្ឋសុទ្ឋតែយកចិត្តទុកដាក់ដល់ ផលប្រយោធន៍របស់ប្រជាជន។ចំពោះបញ្ហាស្តីពីជនមានគុណបំណាចជាមួយ បដិវត្តន៍ បញ្ហាប្រមូលដី អបើរំបណ្តុះបណ្តាលនិងបញ្ហាបណ្តុះបណ្តាលវិជ្ជាជីវះ សំរាប់ប្រជាកសិករជាដើម ។ចំលើយដ៍ច្បាស់លាស់ក្បោះក្បាយរបស់លោកស្រី អនុប្រធានរដ្ឋNguyen Thi Doanទទួលបានអបអរពីអ្នកបោះឆ្នោត៕
Related






