VOV WorldVOV World
អគ្គលេខាបក្សកម្មុយនិស្តវៀតណាមទទួលជួបសន្ទនាជាមួយគណៈប្រតិភូជាន់ខ្ពស់នៃគណៈកម្មាធិការមជ្ឈឹមរណសិរ្សឡាវកសាងប្រទេសជាតិ
27/05/2013 11:27
(VOVworld) – នារសៀលថ្ងៃទី ២៧ ឧសភា អគ្គលេខាបក្ស កម្មុយនិស្តវៀតណាម លោក Nguyen Phu Trong បានទទួល ជួបសន្ទនាជាមួយគណៈប្រតិភូជាន់ខ្ពស់ នៃគណៈកម្មាធិការ មជ្ឈឹមរណសិរ្សឡាវកសាងប្រទេសជាតិ ដឹកនាំដោយប្រធាន និងជាសមាជិកមជ្ឈឹមបក្សឡាវ លោក Phanduongchit Vongsa ដែលកំពុង ទស្សនកិច្ចការងារនៅវៀតណាម។
អគ្គលេខាបក្សកម្មុយនិស្តវៀតណាមទទួលជួបសន្ទនាជាមួយគណៈប្រតិភូជាន់ខ្ពស់នៃគណៈកម្មាធិការមជ្ឈឹមរណសិរ្សឡាវកសាងប្រទេសជាតិ
(VOVworld) – នារសៀលថ្ងៃទី ២៧ ឧសភា អគ្គលេខាបក្សកម្មុយនិស្តវៀតណាម លោក Nguyen Phu Trong បានទទួលជួបសន្ទនាជាមួយគណៈប្រតិភូជាន់ខ្ពស់ នៃគណៈកម្មាធិការមជ្ឈឹមរណសិរ្សឡាវកសាងប្រទេសជាតិ ដឹកនាំដោយប្រធាន និងជាសមាជិកមជ្ឈឹមបក្សឡាវ លោក Phanduongchit Vongsa ដែលកំពុងទស្សនកិច្ច ការងារនៅវៀតណាម។ ក្នុងពិធីទទួលជួបសន្ទនា លោក Phanduongchit Vongsa បាន រាយការណ៍លទ្ធផលនៃការចរចាររវាងគណៈប្រតិភូ រណសិស្សរបស់ប្រទេសទាំង ២ ក៏ដូចជា អះអាងថា៖ បក្ស រដ្ឋ រណសិរ្សនិងប្រជាជនឡាវនឹងខំប្រឹងប្រែងអស់ពីកំលាំង កាយចិត្តរបស់ខ្លួនពង្រឹងនិងពង្រីកទំនាក់ ទំនងពិសេសឡាវ-វៀតណាមអភិវឌ្ឍន៍លើ កំពស់ថ្មីមួយ។ រីឯខ្លួនវិញ អគ្គលេខា បក្ស លោក Nguyen Phu Trong វាយតំលៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការរវាង រណសិរ្សនៃប្រទេសទាំង ២ ក្នុងការពង្រឹងនិងពង្រីក ទំនាក់ទំនងសាមគ្គីភាព ពិសេសវៀតណាម-ឡាវដោយឥតឈប់ឈរ។ អគ្គលេខា Nguyen Phu Trong មានគោលបំណងថា៖ នាពេលខាងមុខ ភាគីទាំង ២ នឹងបន្តគួបផ្សំ យ៉ាងជិតស្និត ក្នុងការងារឃោសនាអប់រំជនគ្រប់រូបអំពីទំនាក់ទំនងប្រពៃណីពិសេស វៀតណាម-ឡាវ ៕

More