VOV WorldVOV World
អគ្គលេខាបក្សកុម្មុយនីស្តវៀតណាមបញ្ចប់ដំណើរទស្សនកិច្ចជាផ្លូវការនៅចិន
10/04/2015 11:40
(VOV)_នារសៀលថ្ងៃទី១០ មេសា អគ្គលេខាបក្សកុម្មុយនីស្តវៀតណាម លោក Nguyen Phu Trong និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានវិល​ត្រឡប់​ទៅកាន់ទីក្រុងហាណូយ បញ្ចប់ដំណើរទស្សនកិច្ចជាផ្លូវការនៅចិន ប្រកបដោយជោគជ័យ។
អគ្គលេខាបក្សកុម្មុយនីស្តវៀតណាមបញ្ចប់ដំណើរទស្សនកិច្ចជាផ្លូវការនៅចិន
អគ្គលេខាបក្សកុម្មុយនីស្តវៀតណាមបញ្ចប់ដំណើរទស្សនកិច្ចជាផ្លូវការនៅចិន             (VOV)_នារសៀលថ្ងៃទី១០ មេសា អគ្គលេខាបក្សកុម្មុយនីស្តវៀតណាម  លោក Nguyen Phu Trong និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានវិល​ត្រឡប់​ទៅ កាន់ទីក្រុងហាណូយ បញ្ចប់ដំណើរទស្សនកិច្ចជាផ្លូវការនៅចិន ប្រកបដោយជោគ ជ័យ។             ក្នុងរយៈពេលស្នាក់នៅចិន ចាប់ពីថ្ងៃទី៧ដល់ថ្ងៃទី១០មេសា អគ្គលេខាបក្សកុម្មុយនីស្តវៀតណាម លោក Nguyen Phu Trong បានជួបសន្ទនាជាមួយថ្នាក់ដឹកនាំ ជាន់ខ្ពស់ចិនគ្រប់រូប។ ក្នុងជំនួបសន្ទនាទាំងនេះ ភាគីទាំងពីរបានជូនដំណឹងគ្នាទៅ វិញទៅមក អំពីស្ថានភាពនៃបក្សនិមួយៗ ប្រទេសនិមួយៗ ផ្លាស់ប្តូរមតិចំពោះស្ថាន ភាពនៅក្នុងតំបន់និងអន្តរជាតិដែល​ភាគីទាំងពីរយកចិត្តទុកដាក់ដូចគ្នា ប្រមូលផ្តុំ ពិភាក្សាអំពី​ទិសដៅនិងវិធានការធំៗដើម្បីជំរុញទំនាក់ទំ​នងរវាងបក្សទាំងពីរ រដ្ឋ ទាំងពីរ។ បញ្ចប់ដំណើរទ្សនកិច្ចលើកនេះ ភាគីទាំងពីរបានចេញសេចក្ដីថ្លែងការណ៍ រួម វៀតណាមនិងចិន ដោយអះអាងនូវលទ្ធផលដ៏ល្អប្រសើ របស់ដំណើរទស្សនកិច្ច  និងឯកភាពអំពីបណ្ដា​វិធានការ ទិសដៅ ដើម្បីនាំទំនាក់ទំនងជិតខាងមិត្តភាព ដៃ គូសហប្រតិបត្តិការយុទ្ធសាស្ត្រលើគ្រប់វិស័យ វៀតណាមនិងចិនកាន់តែអភិវឌ្ឍន៍  ដើម្បីផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ ស្ថិរភាព និងសម្បូងរុងរឿង ក្នុងតំបន់និងអន្តរជាតិ៕