VOV WorldVOV World
អគ្គលេខាបក្សកុម្មុយនិស្តវៀតណាទទួលជួបជាមួយរដ្ឋមន្ត្រីការបរទេសអាមេរិក
08/08/2015 06:48
(VOVworld)-នៅក្នុងជំនួបជាមួយរដ្ឋមន្ត្រីការបទេស អាមេរិកលោក John Kerry នាថ្ងៃទី៧សីហា អគ្គលេ ខាបក្សកម្មុយនិស្តវៀតណាម លោក Nguyen Phu Trong បានអបអរសាទរ រាល់លទ្ធផលនៃបណ្តាកិច្ចចរចារ
អគ្គលេខាបក្សកុម្មុយនិស្តវៀតណាទទួលជួបជាមួយរដ្ឋមន្ត្រីការបរទេសអាមេរិក
អគ្គលេខាបក្សកុម្មុយនិស្តវៀតណាលោក Nguyen Phu Trong ទទួលជួបជាមួយរដ្ឋមន្ត្រីការបរទេសអាមេរិកលោក John Kerry (រូបថតៈTTXVN) (VOVworld)-នៅក្នុងជំនួបជាមួយរដ្ឋមន្ត្រីការបទេសអាមេរិកលោក John Kerry នា ថ្ងៃទី៧សីហា អគ្គលេខាបក្សកម្មុយនិស្តវៀតណាម លោក Nguyen Phu Trong បានអបអរសាទរ រាល់លទ្ធផលនៃបណ្តាកិច្ចចរចារ ជួបសន្ទនារបស់ថ្នាក់ដឹកនាំ វៀតណាមជាមួយរដ្ឋមន្ត្រីការបរទេសអាមេរិក ព្រមទាំងសង្កត់ធ្ងន់ថា ភាគីទាំងពីរ គប្បីបង្កើនថែមការការយល់ដឹងគ្នាទៅវិញទៅមក និងអនុវត្តទំនាក់ទំនងលើគ្រប់ វិស័យរវាងប្រទេសទាំងពីរឲ្យស៊ីជម្រៅ ជាក់ស្តែងប្រកបដោយប្រសិទ្ធភាព។ លោក អគ្គលេខាបានទទួលស្គាល់នូវសុឆន្ទៈនិងមានការស្ថាបនារបស់ក្រុមចរចារ វៀត ណាមនិងអាមេរិក អំពីកិច្ចព្រមព្រៀងដៃគូអន្តរប៉ាស៊ីហ្វិក (TPP) ជួយឲ្យ ដំណើរ ការចរចារនេះទទួលបានលទ្ធផលគួរឲ្យកត់សម្គាល់មួយចំនួន។         រដ្ឋមន្ត្រីការបរទេសអាមេរិក លោក John Kerry បានអះអាងថា អាមេរិក យកចិត្តទុកដាក់បង្កើនទំនាក់ទំនងជាមួយវៀតណាម និងចាត់ទុកវៀតណាម ជាដៃគូសំខាន់ក្នុងតំបន់ផងដែរ៕