អគ្គលេខាបក្សកុម្មយនិស្តវៀតណាមលោកNguyen Phu Trong ជួបប្រាស្រ័យ ជាមួយអ្នកបោះឆ្នោតខ័ណ្ឌ Tay Ho-ហាណូយ
06/12/2013 11:45
(VOVworld)-អនុវត្តន៌កម្មវិធីជួបប្រាស្រ័យអ្នកបោះ ឆ្នោតបន្ទាប់ពីកិច្ចប្រជុំលើកទី៦ រដ្ឋសភាវៀតណាម នីតិកាលទី១៣ នារសៀលថ្ងៃទី៦ធ្នូអគ្គលេខាបក្ស កុម្មយនិស្តវៀតណាមលោកNguyen Phu Trong

អគ្គលេខាបក្សកុម្មយនិស្តវៀតណាមលោកNguyen Phu Trong ជួបប្រាស្រ័យ ជាមួយអ្នកបោះឆ្នោតខ័ណ្ឌ Tay Ho-ហាណូយ (រូបថតៈ tienphong.vn) (VOVworld)-អនុវត្តន៌កម្មវិធីជួបប្រាស្រ័យអ្នកបោះឆ្នោតបន្ទាប់ពីកិច្ចប្រជុំលើកទី៦ រដ្ឋសភាវៀតណាមនីតិកាលទី១៣ នារសៀលថ្ងៃទី៦ធ្នូអគ្គលេខាបក្សកុម្មយនិស្ត វៀតណាមលោកNguyen Phu Trong សមាជិករដ្ឋសភានីតិកាលទី១៣រួមជាមួយ ក្រុមសមាជិក សមាជិកសភាទីក្រុងហាណូយ-មណ្ឌល បោះឆ្នោតលេខ១ បានមាន ការជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោតខ័ណ្ឌ Tay Ho សំដៅជូនដំណឹងអំពីលទ្ធផល កិច្ចប្រជុំលើកទី៦ រដ្ឋសភាវៀតណាមនីតិកាលទី១៣កន្លងទៅ ព្រមទាំងផ្ទៀង ស្តាប់រាល់មតិរបស់អ្នកបោះឆ្នោត។ អគ្គលេខា Nguyen Phu Trong អះអាងថា កិច្ចប្រជុំលើកទី៦នេះ មានសារៈសំខាន់ជាពិសេស ហើយបានដោះស្រាយបញ្ហាសំខាន់ ៗរបស់ ប្រទេសជាច្រើន ពិសេសគឺសមាជិកសមាជិការសភា ជិត១០០%បានអនុម័ត លើរដ្ឋធម្មនុញ្ញធ្វើវិសោធកម្ម១៩៩២ ដោយមានការកំណត់ជាក់ ស្តែងជាច្រើនទាក់ទិន ដល់របបនយោបាយ សេដ្ឋកិច្ចសន្តិសុខការពារប្រទេស របស់ប្រទេសជាតិ។ ចំពោះបញ្ហាបង្ការប្រឆាំងអំពើពុករលួយ អគ្គលេខាបក្ស លោក Nguyen Phu Trong ចាត់ទុកថា “ការបង្ការនិងប្រឆាំងអំពើពុករលួយបានអនុវត្តដ៍ល្អជាបង្គរ។ដើម្បី រាំងស្កាត់ ជាមុន អំពើនេះត្រូវមានច្បាប់ ហើយត្រូវចាត់ចែងកម្មាភិបាល និងស្ថានប័នចុះត្រួត ពិនិត្យជាប្រចាំ។ ចំពោះការប្រឆំាង ជាថ្មីៗនេះ គណៈកម្មការ បញ្ជាណែនាំមជ្ឈឹម បង្ការប្រឆំាងអំពើពុករលួយកំពុងធ្វើតាមស្មារតីនិយាយតិច ជាងធ្វើ”។ អគ្គលេខាបក្ស លោក Nguyen Phu Trong អះអាងថា បក្ស រដ្ឋនិងរដ្ឋ សភា នៅបន្តការផ្ទៀងស្តាប់ និងដឹកនាំស្ថាប័នមានសមត្ថកិច្ចដោះស្រាយ បន្ទាន់រាល់ បញ្ហាជំពាក់ជំពិនរបស់ប្រជាជន៕
Related






