តំណាងនៃភាគីនានាចូលរួមវង់ចរចាទី៦អំពីការស្ដារកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ឡើងវិញ កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១។ (រូបថត៖ Xinhua/ VNA) |
នាថ្ងៃដដែល តំណាងជាន់ខ្ពស់នៃសហភាពអឺរ៉ុប (EU) ទទួលបន្ទុកគោល នយោបាយសន្តិសុខនិងកិច្ចការបរទេសលោក Josep Borrell បានបញ្ជាក់ថា អ៊ីរ៉ង់និង ប្រទេសមហាអំណាចនានាលើពិភព លោក នៅតែអាចសម្រេចបានកិច្ចព្រមព្រៀងមួយ សំដៅស្ដារ JCPOA ឡើងវិញ ក្រោយពីលោក Ebrahim Raisi ជាប់ឆ្នោតជាប្រធានា ធិបតីអ៊ីរ៉ង់។ បើតាមលោក Borrell ចាត់ទុកថា ភាគីពាក់ព័ន្ធនានាកំពុងខិតមកជិតកិច្ច ព្រមព្រៀងមួយ ដែលអាចជួយតំបន់មជ្ឈឹមបូព៌ាមានសុវត្ថិភាពជាង ព្រមទាំងកាត់ បន្ថយការលំបាកចំពោះសេដ្ឋកិច្ចអ៊ីរ៉ង់ ដែលបង្កឡើងដោយការដាក់ទណ្ឌកម្មលើផ្នែក ប្រេងរ៉ែនិងហិរញ្ញវត្ថុពីសហរដ្ឋអាមេរិក គិតចាប់តាំងពីប្រទេសនេះដកខ្លួនចេញពី JCPOA កាលពីឆ្នាំ២០១៨៕








