VOV WorldVOV World
អ៊ីរ៉ង់បង្កើនកិច្ចសហប្រតិបត្តិការជាមួយថៃនិងចិន
10/10/2016 11:20
(VOVworld)-ប្រធានាធិបតីអ៊ីរ៉ង់លោក Hassan Rouhani និងនាយករដ្ឋមន្ត្រីថៃលោក Prayut Chan-ocha ទើបនឹងបានឯកភាពគ្នាលើទស្សនៈថា
អ៊ីរ៉ង់បង្កើនកិច្ចសហប្រតិបត្តិការជាមួយថៃនិងចិន
ប្រធានាធិបតី Hassan Rouhani (VOVworld)-ប្រធានាធិបតីអ៊ីរ៉ង់លោក Hassan Rouhani និងនាយករដ្ឋមន្ត្រីថៃ លោក Prayut Chan-ocha ទើបនឹងបានឯកភាពគ្នាលើទស្សនៈថា ប្រទេសទាំង អស់លើពិភព លោកគប្បីមានយុទ្ធនាការរួមមួយសំដៅទប់ទល់ជាមួយលទ្ធិ ភេរវកម្ម។​ថ្លែងមតិក្នុងកិច្ច ចរចារមួយនៅទីក្រុងបាងកកប្រទេសថៃនាថ្ងៃទី៩ តុលា​ក្នុងឱកាសចូលរួមសន្និសីទជាន់ ខ្ពស់សន្ទនាសហប្រតិបត្តិការអាស៊ី (ACD)  លើកទី២ ប្រធានាធិបតីអ៊ីរ៉ង់  Rouhani បាន ពិនិត្យថា លទ្ធិភេរវកម្ម អំពើហឹង្សា និងលទ្ធិជ្រុលនិយមជាបញ្ហាមានចរិតលក្ខណៈ សកលលោកហើយការប្រយុទ្ធ ប្រឆាំងនឹងពួកវាគឺទាមទារឲ្យមានកិច្ចសហប្រតិ បត្តិការរវាងប្រទេសទាំងអស់ លើពិភពលោក។​រីឯខ្លួនវិញ ឧបនាយករដ្ឋមន្ត្រីថៃបានឯក ភាពចំពោះទស្សនៈ របស់អ៊ីរ៉ង់ស្តីពីបញ្ហាលទ្ធិភេរវកម្មនេះ។         នៅខាងក្រៅសន្និសីទ ACD ប្រធានាធិបតីអ៊ីរ៉ង់ Rouhani អញ្ជើញជួបសន្ទនា  ជាមួយឧបនាយករដ្ឋមន្ត្រីចិន លោក Li Yuanchao។​ភាគីទាំងពីរក៏បានឯកភាព ត្រៀមជាស្រេចអនុវត្តទៀតទាត់នូវកិច្ចព្រមព្រៀងដែលថ្នាក់ដឹកនាំនៃប្រទេសទាំង ពីរទទួល បាននាខែមករាឆ្នាំ២០១៦ផងដែរ៕