មុននោះ កងទ័ពអាមេរិកបានប្រកាសវាយប្រហារលើប្រព័ន្ធរ៉ាដា និងមជ្ឈមណ្ឌលគ្រប់គ្រងយន្តហោះគ្មានមនុស្សបើករបស់អ៊ីរ៉ង់នៅលើកោះ Garuk និងកោះ Qeshm នៅជិតច្រកសមុទ្រ Hormuz នៅថ្ងៃទី ៣០ និង ៣១ ខែឧសភា សំដៅសងសឹកចំពោះការបង្ករឿងហេតុរបស់ទីក្រុងតេអេរ៉ង់។ ជាការតបតវិញ កងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ (IRGC) បានប្រកាសបាញ់មីស៊ីលទៅលើមូលដ្ឋានទ័ពអាមេរិកនៅគុយវ៉ែត។

នៅថ្ងៃដដែល នៅក្នុងបទសម្ភាសន៍ជាមួយ CNBC ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា អ៊ីរ៉ង់មិនទាន់ជូនដំណឹងជាផ្លូវការដល់សហរដ្ឋអាមេរិកអំពីការបញ្ឈប់ការចរចានៅឡើយទេ។ នៅក្នុងសារមួយផ្សេងទៀតដែលបានបង្ហោះនៅលើបណ្ដាញទំនាក់ទំនងសង្គមនៅថ្ងៃដដែលនោះ លោក ត្រាំ បាននិយាយថា ការជួបប្រាស្រ័យជាមួយអ៊ីរ៉ង់កំពុងបន្តក្នុងល្បឿនលឿន ទោះបីជាមានព័ត៌មានថាអ៊ីរ៉ង់បានបញ្ឈប់ការចរចាក៏ដោយ។

ទាក់ទងនឹងកិច្ចខិតខំប្រឹងប្រែងអន្តរជាតិ នាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Sanae Takaichi កាលពីថ្ងៃទី ១ ខែមិថុនា បានធ្វើការសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian ដោយអំពាវនាវឲ្យធានាសកម្មភាពចរាចរណ៍ដោយសេរី និងសុវត្ថិភាពតាមរយៈច្រកសមុទ្រ Hormuz។ មេដឹកនាំជប៉ុនក៏បានសម្តែងក្តីសង្ឃឹមផងដែរថា អ៊ីរ៉ង់នឹងបង្ហាញពីភាពបត់បែនអតិបរមាដើម្បីឈានដល់កិច្ចព្រមព្រៀងមួយក្នុងពេលឆាប់ៗនេះផងដែរ៕