VOV WorldVOV World
អ៊ីរ៉ង់អំពាវនាវឲ្យការវិនិយោគបរទេស
27/01/2016 10:27
(VOVworld) - ប្រធានាធិបតីអ៊ីរ៉ង់លោក Hassan Rouhani នាថ្ងៃទី២៦ មករា បានអំពាវនាវឲ្យវិនិយោគិនអន្តរ ជាតិមកជួយឧបត្ថម្ភបុព្វហេតុឲ្យទំនើបភាវូបនីយកម្ម ខឿនសេដ្ឋកិច្ចដែលធ្លាប់ទទួលរងការជះឥទ្ធិពល យ៉ាងធ្ងន់ធ្ងរដោយការហ៊ុំព័ទ្ធ
អ៊ីរ៉ង់អំពាវនាវឲ្យការវិនិយោគបរទេស
ប្រធានាធិបតីអ៊ីរ៉ង់លោក Hassan Rouhani (រូបថត៖AFP/TTXVN) (VOVworld) - ប្រធានាធិបតីអ៊ីរ៉ង់លោក Hassan Rouhani នាថ្ងៃទី២៦ មករា បានអំពាវ នាវឲ្យវិនិយោគិនអន្តរជាតិមកជួយឧបត្ថម្ភបុព្វហេតុឲ្យទំនើបភាវូបនីយកម្មខឿន សេដ្ឋកិច្ចដែលធ្លាប់ទទួលរងការជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដោយការហ៊ុំព័ទ្ធ ព្រមទាំង អះអាងជាមួយមជ្ឈដ្ឋានវិនិយោគិនថា អ៊ីរ៉ង់ជាប្រទេសមានសុវត្ថិភាពនិង ស្ថិរភាព បំផុតនៅមជ្ឈឹមបូព៌ា។ថ្លែងមតិចំពោះមុខថ្នាក់ដឹកនាំអង្គភាពអាជីវកម្ម អ៊ីតាលីនិង អ៊ីរ៉ង់នៅរដ្ឋធានី Rome ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចនៅអ៊ីតាលីនា ថ្ងៃទី២៦ មករា លោក Hassan Rouhani បានអះអាងថា រដ្ឋាភិបាលអ៊ីរ៉ង់ត្រៀម ខ្លួនជាស្រេច បង្កើតយន្តការអាទិភាពនិងបង្កលក្ខណៈងាយស្រួលសំដៅទាក់ទាញការវិនិយោគ និងទទួលយកការផ្ទេរប្រគល់បច្ចេកវិទ្យា។អ្នកដឹកនាំអ៊ីរ៉ង់រូបនេះបាន សង្កត់ធ្ងន់ថា  នាពេលអនាគត អ៊ីរ៉ង់នឹងក្លាយទៅជាមជ្ឈមណ្ឌលអភិវឌ្ឍន៍សេដ្ឋ កិច្ចដែលតភ្ជាប់ មជ្ឈឹមបូព៌ាជាមួយតំបន់អាស៊ីខាងត្បូងនិងតំបន់ភាគខាងលិច ចិន៕

More