VOV WorldVOV World
អ៊ីស្រាអែល «កាត់បន្ថយ» ទំនាក់ទំនងជាមួយបណ្ដាប្រទេសគាំទ្រសេចក្តីសម្រេចចិត្តរបស់ អ.ស.ប.
28/12/2016 08:26
(VOVworld) – នាថ្ងៃទី ២៧ ធ្នូ ក្រសួងការបរទេសអ៊ីស្រាអែល បានប្រកាសថា៖ ប្រទេសនេះកំពុង «ដាក់កំហិត» លើទំនាក់ ទំនងជាមួយបណ្ដាប្រទេសដែល បោះឆ្នោតគាំទ្រសេចក្តី សម្រេចចិត្តរបស់ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប. នាសប្តាហ៍ មុនក្នុងនោះ​ស្នើឲ្យអ៊ីស្រាអែលបញ្ឈប់ជាបន្ទាន់ការកសាង ទីប្រជុំជននៅតំបន់ទន្ទ្រានកាន់កាប់ប៉ាឡេស្ទីន។
អ៊ីស្រាអែល «កាត់បន្ថយ» ទំនាក់ទំនងជាមួយបណ្ដាប្រទេសគាំទ្រសេចក្តីសម្រេចចិត្តរបស់ អ.ស.ប.
អ៊ីស្រាអែល «កាត់បន្ថយ» ទំនាក់ទំនងជាមួយបណ្ដាប្រទេសគាំទ្រសេចក្តីសម្រេចចិត្តរបស់ អ.ស.ប. (VNA) (VOVworld) – នាថ្ងៃទី ២៧ ធ្នូ ក្រសួងការបរទេសអ៊ីស្រាអែលបានប្រកាសថា៖ ប្រទេសនេះកំពុង «ដាក់កំហិត» លើទំនាក់ទំនងជាមួយបណ្ដាប្រទេសដែល បោះឆ្នោតគាំទ្រសេចក្តីសម្រេចចិត្តរបស់ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប.នាសប្តាហ៍ មុនក្នុងនោះ​ស្នើឲ្យអ៊ីស្រាអែលបញ្ឈប់ជាបន្ទាន់ការកសាងទីប្រជុំជននៅតំបន់ ទន្ទ្រានកាន់កាប់ប៉ាឡេស្ទីន។ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីស្រា អែល លោក   Emmanuel Nahson បានបដិសេធព័ត៌មានដែលថា៖ រាល់ទំនាក់ទំនងជាមួយ បណ្ដាប្រទេសពោលខាងលើត្រូវបានផ្អាកទាំងស្រុង ប៉ុន្តែ អ៊ីស្រាអែលគ្រាន់ តែ កាត់បន្ថយជាបណ្តោះអាសន្នជំនួបធ្វើការជាមួយស្ថានទូតតែប៉ុណ្ណោះ។ ក្នុង ពេលនោះ អនុរដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែល លោក Tzipi Hotovely បាន សម្តែងការព្រួយបារម្ភថា៖ ប្រទេសនេះនឹងបាត់បង់ឱកាសគោលជំហររបស់ ខ្លួនក្នុងពេលផ្អាក់បណ្ដាដំណើរទស្សនកិច្ចការទូតប៉ុន្តែសង្កត់ធ្ងន់ថា៖ ប្រទេស នានាមិនអាចមើលស្រាលគោលជំហររបស់អ៊ីស្រាអែលទេ។ នាថ្ងៃដដែលប្រធា នាធិបតីប៉ាឡេស្ទីន លោក Mahmoud Abbas បានសម្តែងក្តីសង្ឃឹមថា៖ សន្និសីទ ស្តីពីបញ្ហានៅមជ្ឈឹមបូព៌ារខាងមុខនៅបារាំងនឹងដាក់ចេញយន្តការនិងដំណើរ ការសំដៅបញ្ចប់សកម្មភាពប្រជុំជនខុសច្បាប់របស់ជនហ្ស៊ីបនៅតំបន់ Jerusalem  ខាងកើត ដោយមិនអើពើរដល់សេចក្តីសម្រេចចិត្តរបស់ អ.ស.ប.៕