VOV WorldVOV World
អ៊ីស្រាអែលមិនឈប់បាញ់ដល់ពេលណាបំផ្លិចបំផ្លាញអស់បណ្ដាផ្លូវក្រោមដីនៅតំបន់ Gaza
23/07/2014 12:14
(VOVworld) – ប្រទេសនេះនឹងមិនឈប់បាញ់ដល់ពេលណា បំផ្លិចបំផ្លាញអស់បណ្ដាផ្លូវក្រោមដីដែលបណ្ដាជនប្រដាប់ អាវុធ Hamas ប្រើប្រាស់ដើម្បីដំណើរការវាយប្រហារតម្រង់ ទៅលើអ៊ីស្រាអែល។
អ៊ីស្រាអែលមិនឈប់បាញ់ដល់ពេលណាបំផ្លិចបំផ្លាញអស់បណ្ដាផ្លូវក្រោមដីនៅតំបន់ Gaza
អ៊ីស្រាអែលមិនឈប់បាញ់ដល់ពេលណាបំផ្លិចបំផ្លាញអស់បណ្ដាផ្លូវក្រោមដីនៅតំបន់ Gaza (Image: VNA) (VOVworld) – ក្នុងពេល សហគមន៍អន្តរជាតិកំពុងខំប្រឹងប្រែងធ្វើជាអ្នកកណ្ដាល សំរាប់កិច្ចព្រមព្រៀងឈប់បាញ់នៅតំបន់ Gaza នាថ្ងៃទី ២២ កក្កដា រដ្ឋមន្ត្រីក្រសួង យុត្តិធម៌អ៊ីស្រាអែល លោកស្រី Tzipi Livni បានប្រកាសថា៖ ប្រទេសនេះនឹងមិនឈប់ បាញ់ដល់ពេលណាបំផ្លិចបំផ្លាញអស់បណ្ដាផ្លូវក្រោមដីដែលបណ្ដាជនប្រដាប់អាវុធ Hamas ប្រើប្រាស់ដើម្បីដំណើរការវាយប្រហារតម្រង់ទៅលើអ៊ីស្រាអែល។ លោកស្រី Livni បានលើកច្បាស់ថា៖ នេះគឺជាគោលដៅយុទ្ធសាស្ត្រារបស់អ៊ីស្រាអែលនិង ប្រទេសនេះមិនឆ្លើយតបនឹងបណ្ដាលក្ខ័ណ្ឌរបស់ Hamas ដែលមិនអាចយល់ព្រម បានឡើយ។ ក្នុងការខំប្រឹងប្រែងមួយទៀត នាយប់ថ្ងៃទី ២២ កក្កដា ព្រះមហាកត្សត្រ Qatar សម្តេច Tamin bin Hamad al-Thani បានទៅបំពេញទស្សនកិច្ចនៅអារ៉ាប៊ីស៊ូវឌិត ដើម្បី ជួបជាមួយព្រះមហាក្សត្រ Abdullah សំដៅពិភាក្សាបញ្ហាក្នុងតំបន់៕

More