VOV WorldVOV World
អ៊ីស្រាអែលនិងប៉ាឡេស្ទីនឯកភាពឈប់បាញ់គ្នា
13/03/2012 10:41
ថ្ងៃទី​១៣មិនា​​ មន្រ្តីចារកម្ម​អេហ្សីប​១រូប បានឲ្យដឹងថា៖​ អ៊ីស្រាអែល​នឹងបណ្តាក្រុមប្រដាប់អាវុធប៉ាឡេស្ទីន​នៅ ដែនដីហ្កាហ្សា​ បានឯកភាពឈប់បាញ់គ្នា​ក្រោយរយះពេល​៤ ថ្ងៃ​ កើតមានអំពើរហឹង្សាបង្ហូរឈាម។
អ៊ីស្រាអែលនិងប៉ាឡេស្ទីនឯកភាពឈប់បាញ់គ្នា
ថ្ងៃទី​១៣មិនា​​ មន្រ្តីចារកម្ម​អេហ្សីប​១រូប បានឲ្យដឹងថា៖​អ៊ីស្រាអែល​នឹងបណ្តាក្រុមប្រដាប់ អាវុធប៉ាឡេស្ទីន​នៅដែនដីហ្កាហ្សា​ បានឯកភាពឈប់បាញ់គ្នា​ក្រោយរយះពេល​៤ថ្ងៃ​ កើតមានអំពើរហឹង្សាបង្ហូរឈាម។​ ការព្រមព្រៀងនេះមានសុពលភាពចាប់ពីម៉ោង ១​ថ្ងៃទី ​១៣​មិនា ។តាមនោះភាគី ប៉ាឡេស្ទីនឈប់បាញ់រ៉ុកកែតទៅលើអ៊ីស្រាអែល។​ រីឯភាគីអ៊ីស្រា អែលឈប់វាយប្រហារតាមអាកាសទៅលើបណ្តាក្រុមប្រដាប់អាវុធនៅតំបន់ហ្កា​ហ្សា ។​​ការព្រមព្រៀងនេះទទួលបានក្រោយពីអេហ្សីប​បង្កើនការទាក់ទងជាមួយភាគីទាំង២​​ក្នុងការខំប្រឹងប្រែង១​សំដៅរាំងស្កាត់សកម្មភាពយោធាតម្រង់ទៅលើដែនដីហ្កាហ្សា​នឹង បញ្ឈប់ការបង្ហូរឈាមរបស់ប្រជាជនប៉ាឡេស្ទីន។ក្នុងព្រិត្តិការណ៏​១ផ្សេងទៀត ថ្ងៃទី​១២មិនា​អគ្គលេខាធិការអង្គការសហប្រជាជាតិ​ BanKimoon​ បានធ្វើជាអធិបតីកិច្ចប្រជុំក្រុមទាំង​៤រួម មាន​អង្គការសហប្រជាជាតិ អាមេរិក​រុស្សី​នឹងសហភាពអឺរ៉ុប​​ដោយមានការចូលរួមរបស់ រដ្ឋមន្រ្តីការបរទេសអាមេរីក​​ Hillary Clinton​ រដ្ឋមន្រ្តីការបរទេសរុស្សី  Sergei Lavrov តំណាង ជាន់ខ្ពស់ទទួលបន្ទុកគោលនយោបាយសន្តិសុខនឹងកិច្ចការបរទេសរបស់​សហភាពអឺរ៉ុប  Catherine  Ashton  នឹងបេសកជនពិសេសរបស់ក្រុមទាំង​៤ អំពីសន្តិភាពនៅមជ្ឈឹមបូពា៏​ លោក  Tony Blair។​អង្គសន្និសិទទាំងមូលបានពីភាគ្សាអំពីសភាពការណ៏ធ្ងន់ធ្ងនៅតំបន់​ ហ្កាហ្សា តំបន់ភាគខាងត្បូងអ៊ីស្រាអែល​​ សម្តែងនូវក្តីព្រួយបារម្មណ៏ដ៏ជ្រាលជ្រៅអំពី ការឡើងជណ្តើរនៃជំលោះ​ព្រមទាំងអំពាវនាវដល់ទាំងអ៊ីស្រាអែល នឹងប៉ាឡេស្ទីនចាប់ ផ្តើមការចរចារឡើងវិញ៕ Image: Internet

More