VOV WorldVOV World
អ៊ីស្រាអែលនិងបារាំងពិភាគ្សាអំពីសន្និសីទសន្តិភាពសំរាប់បញ្ហាអ៊ីស្រាអែល-ប៉ាឡេស្ទីន
17/02/2016 08:48
(VOVworld) - នាថ្ងៃទី១៦ កុម្ភៈ នៅទីក្រុង Jerusalem ឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅអ៊ីស្រាអែលលោក Patrick Masionnaive និងមន្ត្រីទទួលបន្ទុកបញ្ហានយោ បាយនៃក្រសួងការបរទេសអ៊ីស្រាអែលលោក Alon Ushpitz បានជួបពិភាគ្សាអំពីការផ្ដើមគំនិតលើការរៀបចំសន្និសីទសន្តិភាពនៅរដ្ឋធានីប៉ារីសរបស់បារាំងសំដៅបញ្ចប់ជំលោះរវាងអ៊ីស្រាអែលនិងប៉ាឡេស្ទីន។
អ៊ីស្រាអែលនិងបារាំងពិភាគ្សាអំពីសន្និសីទសន្តិភាពសំរាប់បញ្ហាអ៊ីស្រាអែល-ប៉ាឡេស្ទីន
ប៉ូលីសអ៊ីស្រាអែលស៊ើបអង្កេតនៅកន្លែងកើតហេតុការវាយប្រហារនៅជិតខ្លោង Damascus ដែលជាច្រកទ្វារចេញចូលទីក្រុង Jerusalem (រូបថត៖AFP/TTXVN) (VOVworld) - នាថ្ងៃទី១៦ កុម្ភៈ នៅទីក្រុង Jerusalem ឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅ អ៊ីស្រាអែលលោក Patrick Masionnaive និងមន្ត្រីទទួលបន្ទុកបញ្ហានយោបាយនៃ ក្រសួងការបរទេសអ៊ីស្រាអែលលោក Alon Ushpitz បានជួបពិភាគ្សាអំពីការផ្ដើម គំនិតលើការរៀបចំសន្និសីទសន្តិភាពនៅរដ្ឋធានីប៉ារីសរបស់ បារាំងសំដៅបញ្ចប់ ជំលោះរវាងអ៊ីស្រាអែលនិងប៉ាឡេស្ទីន។នេះគឺជាការខំប្រឹង ប្រែងសំដៅចាប់ផ្ដើម ឡើងវិញនូវជំនួបចរចារអ៊ីស្រាអែល-ប៉ាឡេស្ទីនដែលត្រូវ បានរដ្ឋមន្ត្រីការបរទេស បារាំងលោក Laurent Fabius ជូនដំណឹងនាចុងខែមករា កន្លងទៅ។ក្រោយពីជំនួប ពោលខាងលើ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីស្រា អែលលោក Emmanuel Nachshon បានអះអាងថា អ៊ីស្រាអែលគាំទ្រជំនួបចរចារ ដោយផ្ទាល់ជាមួយ ប៉ាឡេស្ទីន ប៉ុន្តែប្រឆាំងជំទាស់ការខំប្រឹងប្រែងណាក៏ដោយ សំដៅសំរេចជាមុន នូវលទ្ធផលចរចារ៕