VOV WorldVOV World
អ៊ីស្រាអែលសាងសង់ផ្ទះនៅជាង៥៥០ខ្នងនៅទីក្រុង Jerusalem ខាងកើត។
06/02/2014 09:09
Vovworld-អ៊ីស្រាអែលគ្រោងសាងសង់ផ្ទះនៅជាង៥៥០ខ្នងនៅទីក្រុង Jerusalem ខាង​កើត។
អ៊ីស្រាអែលសាងសង់ផ្ទះនៅជាង៥៥០ខ្នងនៅទីក្រុង Jerusalem ខាងកើត។
អ៊ីស្រាអែលសាងសង់ផ្ទះនៅជាង៥៥០ខ្នងនៅទីក្រុង Jerusalem ខាងកើត។ (dantri.com.vn)         Vovworld-អ៊ីស្រាអែលគ្រោងសាងសង់ផ្ទះនៅជាង៥៥០ខ្នងនៅទីក្រុង Jerusalem ខាង​កើត។ កាយវិការនេះគេរំពឹងថាភាពតានតឹងនឹងកើនឡើងនិងជះឥទ្ធពលដល់ ដំណើរការ​ចរចារសន្តិភាពរវាងអ៊ីស្រាអែលនិងប៉ាឡេស្ទីនដោយអាមេរិកជាអ្នក កណ្ឌាល។         តាមសេចក្តីប្រកាសរបស់ក្រុមប្រឹក្សាទីក្រុង Jerusalem ថា​លិខិតអនុញ្ញាតិសាងសង់ ត្រូវបានអនុម័តនៅសម័យប្រជុំរបស់គណៈកម្មាធិការរៀបចំផែនការ​ដំបន់នាថ្ងៃទី៥ កុម្ភៈ។​តាមគំរោងការបើកការដ្ឋានសាងសង់នឹងត្រូវបានអនុវត្តក្នុង​ប៉ុន្មានសប្ដាហ៍ខាង មុខ។         មុននោះនាខែមករា អ៊ីស្រាអែលបានប្រកាសផែនការសាងសង់បន្ថែមផ្ទះនៅ​ជាង​១៤០០ខ្នងនៅដំបន់ត្រើយខាងលិចនិងនៅទីក្រុង Jerusalem ខាងកើត។ ​ប្រធានាធិបតី​ ប៉ាឡេស្ទីនលោក Mahmud Abbas បានចោទប្រកាន់អ៊ីស្រាអែលកំពុងឆ្លៀតយកការ​ចរចារសន្តិភាពជាសំបក់ក្រៅដើម្បីបើកទូលាយទីប្រជុំជនដោយមិនអើពើរដល់ការ​រិះគន់របស់អន្តរជាតិនិងអាមេរិក។ ការចចារសន្តិភាពរវាងអ៊ីស្រាអែលនិងប៉ាឡេស្ទីនត្រូវបានតភ្ជាប់ឡើងវិញនាចុងខែ កក្កដាឆ្នាំ២០១៣ប៉ុន្តែដំណើរការចរចារមិនទាន់មានការវិវឌ្ឍន៍ណាមួយដោយសារ​អ៊ីស្រាអែលមិនបញ្ឈប់ការសាងសង់លំនៅដ្ឋាននៅដំបន់ដែលទន្ត្រានកាន់កាប់​របស់ប៉ាឡេស្ទីនឡើយ៕

More