អ៊ីតាលីព្រួយបារម្ភអំពីសន្តិសុខក្រោយករណីបាញ់កាំភ្លើងនៅតុលាការមីឡាន
10/04/2015 09:01
Vovworld-នាយករដ្ឋមន្ត្រីអ៊ីតាលីលោក Matteo Renzi បាន រិះគន់រាល់កំហុសឆ្គងនិងភាពបណ្ដែតបណ្ដោយ

អ៊ីតាលីព្រួយបារម្ភអំពីសន្តិសុខក្រោយករណីបាញ់កាំភ្លើងនៅតុលាការមីឡាន (AFP) Vovworld-នាយករដ្ឋមន្ត្រីអ៊ីតាលីលោក Matteo Renzi បានរិះគន់រាល់កំហុស ឆ្គងនិងភាពបណ្ដែតបណ្ដោយក្នុងប្រព័ន្ធសន្តិសុខនៃប្រទេសនេះបន្ទាប់ពីកើត មានឡើងករណីជនជាប់ចោទម្នាក់បាញ់កាំភ្លើងក្នុងការជំនុំជំរះនៅតុលាការ មីឡានដែលធ្វើឲ្យមនុស្ស៣នាក់ត្រូវស្លាប់និង២នាក់រងរបួស។ ប្រការនេះបាន បង្កើតការព្រួយបារម្ភអំពីស្ថានភាពសន្តិសុខសំរាប់ពិព័ណ៌ពិភពលោក EXPO 2015 ដែលនឹងត្រៀមប្រារព្ធឡើងនៅទីក្រុងមីឡានក្នុង៣សប្ដាហ៍ខាងមុខ។ ក្នុង សន្និសីទកាសែតរបស់រដ្ឋាភិបាលនារសៀលថ្ងៃទី៩មេសាលោក Renzi បាន សំណូមពរស្ថាប័នសន្តិសុខអ៊ីតាលីពិនិត្យឡើងវិញប្រព័ន្ធទាំងមូលក៏ដូចជា ដំណើរការការពារសន្តិសុខនៅស្ថាប័នអំណាច។ តាមនាយករដ្ឋមន្ត្រី Renzi ថា អ្នកប្រមុខប្រព័ន្ធការពារតុលាការមីឡានជាកន្លែងកើតមានឡើងការបាញ់ កាំភ្លើងនឹងត្រូវបានស៊ើបអង្កេតអំពីការទទួលខុសត្រូវក្នុងករណីនេះ៕
Related





