VOV WorldVOV World
អំណរបុណ្យតេតនៅសាលាក្រុងប៉ារីស
05/02/2014 08:23
Vovworld-នាយប់ថ្ងៃទី៤កុម្ភៈ(ពោលគឺថ្ងៃទី៥បុណ្យតេត) ជាលើកដំបូង​ទំនៀមទំលាប់អំណរបុណ្យតេតរួមជាមួយវប្បធម៍សិល្បៈវិសេសវិសាលរបស់វៀតណាមត្រូវបានឧទ្ទេសនាមជាមួយភ្ញៀវជាង១ពាន់នាក់នៅសាលាក្រុងប៉ារីសបារាំង។
អំណរបុណ្យតេតនៅសាលាក្រុងប៉ារីស
អំណរបុណ្យតេតនៅសាលាក្រុងប៉ារីស (xaluan.com)         Vovworld-នាយប់ថ្ងៃទី៤កុម្ភៈ(ពោលគឺថ្ងៃទី៥បុណ្យតេត) ជាលើកដំបូង​ទំនៀម ទំលាប់អំណរបុណ្យតេតរួមជាមួយវប្បធម៍សិល្បៈវិសេសវិសាលរបស់វៀតណាម ត្រូវបានឧទ្ទេសនាមជាមួយភ្ញៀវជាង១ពាន់នាក់នៅសាលាក្រុងប៉ារីសបារាំង។ ថ្លែង មតិប្រារព្ធពិធី ទេសាភិបាលទីក្រុងប៉ារីសលោក Bertrand Delanoe បាន​វាយតំលៃ ខ្ពស់សហគមន៍ជនវៀតណាមនៅទីក្រុងប៉ារីសបានមានការសម្រប​សម្រួលល្អនិង រួមវិភាគទានទៅក្នុងការអភិវឌ្ឍន៍រួមរបស់ទីក្រុង។         “ខ្ញុំចង់សម្ដែងការវាយតំលៃខ្ពស់ចំពោះសហគមន៍ជនវៀតណាមនៅទីក្រុង​ ប៉ារីស។ ប្រជាជនប៉ារីសវាយតំលៃខ្ពស់ការដែលមិត្តបានចាំដល់អតីតកាលឆ្ពោះ​ ទៅ​ជីដូនជីតារក្សាប្រពៃណីប៉ុន្តែតភ្ជាប់និងសម្របសម្រួលល្អទៅក្នុងជីវភាពរស់នៅ​ទីក្រុងប៉ារីសនិងមានការរួមវិភាគទានជាច្រើនទៅក្នុងការអភិវឌ្ឍន៍ទីក្រុង។ ឆ្នាំ​ជួប​ប្រាស្រ័យវៀតណាម-បារាំង២០១៣-២០១៤ ជាឱកាសល្អដើម្បីយើងជំរុញកិច្ច​ សហប្រតិបត្តិការ។”         អំណរបុណ្យតេតនៅសាលាក្រុងប៉ារីសជាលើកដំបូង ចំពោះ​អាណិកជន​វៀត ណាម នោះជាក្តីមោទនភាពដ៏ធំធេង។ បងស្រី Hong Anh សមាជិការ​គណៈ​ប្រតិបត្តិសមាគមជនវៀតណាមនៅបារាំងបានចែករំលែកថា៖         “បុណ្យតេតវៀតណាមជាលើកដំបូងបានរៀបចំនៅទីនេះ មោទនភាពណាស់​ចំពោះសហគមន៍ជនវៀតណាម។ ទោះបីបានប្រសូត្រនៅបារាំងក្តី Hong Anh ស្រលាញ់អាវផាយវៀតណាមនិងចូលចិត្តស្លៀកពាក់ក្នុងឱកាសសំខាន់ៗដូចនឹង ថ្ងៃនេះ៕”

More