អង្គភាពអាជីវកម្មជិត៥០០ទទួលប័ណ្ណទទួលស្គាល់ “ទំនិញវៀតណាមគុណភាពខ្ពស់ឆ្នាំ២០១៤”
18/02/2014 10:11
Vovworld-នាព្រឹកថ្ងៃទី១៨កុម្ភៈនៅទីក្រុងហូជីមិញភាគខាងត្បូងវៀតណាម សមាគមអង្គភាពអាជីវកម្មទំនិញវៀតណាមគុណភាពខ្ពស់បានរៀបចំសន្និសីទកាសែតស្ដីពីលទ្ធផលស៊ើបអង្កេតទំនិញវៀតណាមគុណភាពខ្ពស់ឆ្នាំ២០១៤និងផែនការសកម្មភាពរបស់សមាគមក្នុងឆ្នាំ២០១៤។

អង្គភាពអាជីវកម្មជិត៥០០ទទួលប័ណ្ណទទួលស្គាល់ “ទំនិញវៀតណាមគុណភាពខ្ពស់ឆ្នាំ២០១៤” (baomoi.com) Vovworld-នាព្រឹកថ្ងៃទី១៨កុម្ភៈនៅទីក្រុងហូជីមិញភាគខាងត្បូងវៀតណាម សមាគមអង្គភាពអាជីវកម្មទំនិញវៀតណាមគុណភាពខ្ពស់បានរៀបចំសន្និសីទ កាសែតស្ដីពីលទ្ធផលស៊ើបអង្កេតទំនិញវៀតណាមគុណភាពខ្ពស់ឆ្នាំ២០១៤និង ផែនការសកម្មភាពរបស់សមាគមក្នុងឆ្នាំ២០១៤។ អង្គភាពអាជីវកម្មចំណុះផ្នែក របរចំនួន៣៥ក្នុងទូទាំងប្រទេសបានទទួលប័ណ្ណទទួលស្គាល់ទំនិញវៀតណាម គុណភាពខ្ពស់ឆ្នាំ២០១៤។ ក្នុងឆ្នាំ២០១៤ ដោយប្រធានបទ “រាល់ដំណោះស្រាយដើម្បីធ្វើជាម្ចាស់ទីផ្សារ ថ្មី” សមាគមអង្គភាពអាជីវកម្មទំនិញវៀតណាមគុណភាពខ្ពស់បានប្រមូលផ្ដុំទៅ លើកម្មវិធីធំៗចំនួន៥ដើម្បីជួយឧបត្ថម្ភអង្គភាពអាជីវកម្មគឺអភិវឌ្ឍន៍ទីផ្សារក្នុង ប្រទេស ជួយឧបត្ថម្ភផ្លាស់ប្តូរថ្មីបច្ចេកវិទ្យានិងធុរកិច្ច ជួយធ្វើសមាហរណកម្មជា ដើម។ ពិធីប្រកាសនិងប្រគល់កត្តិនាមទំនិញវៀតណាមគុណភាពខ្ពស់ឆ្នាំ២០១៤ នឹងប្រព្រឹត្តទៅនាថ្ងៃទី២៥កុម្ភៈនៅទីក្រុងហូជីមិញ។ លោក Hoang Trong អ្នកជំនាញ ការកម្មវិធីស៊ើបអង្កេតទំនិញវៀតណាមគុណភាពខ្ពស់ឆ្នាំ២០១៤បានឲ្យដឹងថា៖ “កម្មវិធីគឺសំដៅផ្ដល់ព័ត៌មានពីទីផ្សារអ្នកប្រើប្រាស់ចំពោះអង្គភាពអាជីវកម្មនិងព័ត៌មានអង្គភាពអាជីវកម្មឆ្លើយតបចំពោះស្ថាប័នគ្រប់គ្រងរដ្ឋ។នេះជាកម្មវិធីមានចរិតលក្ខណៈតភ្ជាប់រវាងមុខសញ្ញាសំខាន់បំផុតចំនួន៣នៃខឿនសេដ្ឋកិច្ច៕”
Related






