អង្គភាពអាជីវកម្មវៀតណាមនិង រ៉ូម៉ានីជម្រុញកិច្ចសហប្រតិបត្តិការ
16/06/2016 10:54
(VOVworld)-នៅក្នុងវេទិកាអង្គភាពអាជីវកម្មវៀតណាម- រ៉ូម៉ានីដែលប្រព្រឹត្តទៅ នាព្រឹកថ្ងៃទី១៦មិថុនានៅទីក្រុងហាណូយ តំណាងចូលរួមបានពិនិត្យថា

អង្គភាពអាជីវកម្មវៀតណាមនិង រ៉ូម៉ានីជម្រុញកិច្ចសហប្រតិបត្តិការ (VOVworld)-នៅក្នុងវេទិកាអង្គភាពអាជីវកម្មវៀតណាម- រ៉ូម៉ានីដែលប្រព្រឹត្តទៅ នាព្រឹកថ្ងៃទី១៦មិថុនានៅទីក្រុងហាណូយ តំណាងចូលរួមបានពិនិត្យថា វៀត ណាមនិង រ៉ូម៉ានីមានទំនាក់ទំនងសហប្រតិបត្តិការប្រពៃណីយូរអង្វែង ប៉ុន្តែតម្លៃ ប្រាក់ពាណិជ្ជកម្មទ្វេភាគីនៅមិនសក្តិសមនឹងសក្កានុភាពនៃភាគីទាំងពីរនៅឡើយ។ ស្តីពីផែនការសហប្រតិបត្តិការនាពេលខាងមុខ លោក Nguyen Quang Vinh អគ្គលេ ខាធិការរងនៃសភាពាណិជ្ជកម្មនិងឧស្សាហកម្មវៀតណាម (VCCI) បាន ឲ្យដឹងថា៖ “ចំពោះ រ៉ូម៉ានីវិញ សភាពាណិជ្ជកម្មបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងទ្វេភាគី មួយ ដែលសន្យារួមសហការជួយឧបត្ថម្ភសហគ្រាសឲ្យរៀបចំសកម្មភាព ជាក់ស្តែង ច្រើនថែមទៀត ដូចជា វេទិកាអង្គភាពអាជីវកម្មនិងកិច្ចសន្ទនាស្តីពីបរិ យាកាសនិង គោលនយោបាយវិនិយោគ ចែករំលែកបទពិសោធន៍លើបណ្តា វិស័យជាប្រៀបខ្លាំង របស់វៀតណាមនិង រ៉ូម៉ានីផងដែរ”៕
Related





