VOV WorldVOV World
អង្គភាពអាជិវកម្វៀតណាមមិនក់បង្ខូច​តំលៃប្រា basa នៅទីផ្សារអាមេរិកទេ
03/04/2014 10:44
Vovworld-នាថ្ងៃទី៣មេសាឆ្នាំ២០១៤ ឆ្លើយសំនួរនៅសន្និសីទកាសែតនៃ​ក្រសួងការបរទេសស្ដីពីការដែលនាពេលកន្លងទៅក្រសួងពាណិជ្ជកម្មអាមេរិកទើបនឹងបានបញ្ចប់វង់ពិនិត្យលើកទី៩
អង្គភាពអាជិវកម្វៀតណាមមិនក់បង្ខូច​តំលៃប្រា basa នៅទីផ្សារអាមេរិកទេ
អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមលោក Le Hai Binh (baodatviet.vn)         Vovworld-នាថ្ងៃទី៣មេសាឆ្នាំ២០១៤ ឆ្លើយសំនួរនៅសន្និសីទកាសែតនៃ​ក្រសួងការបរទេសស្ដីពីការដែលនាពេលកន្លងទៅក្រសួងពាណិជ្ជកម្មអាមេរិក ទើបនឹងបានបញ្ចប់វង់ពិនិត្យលើកទី៩ចំពោះករណីប្តឹងតវាប្រឆាំងការលក់បង្ខូច​តំលៃចំពោះត្រីប្រារបស់វៀតណាមនៅទីផ្សារអាមេរិក អ្នកនាំពាក្យក្រសួងការ​ បរទេស​វៀតណាមលោក Le Hai Binh បានសង្កត់ធ្ងន់ថា៖         “យើងខ្ញុំបានអះអាងជាច្រើនលើកច្រើនសារថា​បណ្ដាអង្គភាពអាជីវកម្ម វៀត​ណាម​មិនលក់បង្ខូចតំលៃមុខទំនិញត្រូប្រា basa ក៏ដូចជាមុខទំនិញផ្សេងៗ ទៀត​ចូល​មកទីផ្សារអាមេរិកទេ។ ​យើងខ្ញុំចាត់ទុកថា បណ្ដាបញ្ហាពាណិជ្ជកម្ម រវាង​ប្រទេស​ទាំងពីរត្រូវបានពិនិត្យដោយសមភាពបរានុម័តតាមស្មារតីពាណិជ្ជកម្ម ​សេរី ក៏ដូចជាសមស្របទៅនឹងទំនាក់ទំនងសេដ្ឋកិច្ចពាណិជ្ជកម្មដែលកំពុងប្រព្រឹត្ត​ទៅដ៏ល្អប្រសើររវាងប្រទេសទាំងពីរសព្វថ្ងៃ៕”