VOV WorldVOV World
អង្គការហាមឃាត់ប្រើប្រាស់អាវុធគីមីទទួលបានរង្វាន់ណូបែលសន្តិភាព២០១៣
12/10/2013 10:31
(VOVworld)-អង្គការហាមឃាត់ប្រើប្រាស់អាវុធគីមី (OPCW) បានក្លាយទៅជាម្ចាស់ រង្វាន់ណូបែលសន្តិភាពឆ្នាំ២០១៣។
អង្គការហាមឃាត់ប្រើប្រាស់អាវុធគីមីទទួលបានរង្វាន់ណូបែលសន្តិភាព២០១៣
(VOVworld)-អង្គការហាមឃាត់ប្រើប្រាស់អាវុធគីមី (OPCW) កំពុងទទួលខុសត្រូវ ឃ្លាំមើលការបំផ្លាញចោលឃ្លាំងអាវុធគីមីរបស់ស៊ីរី បានក្លាយទៅជាម្ចាស់ រង្វាន់ណូ បែលសន្តិភាពឆ្នាំ២០១៣។ ក្នុងពិធីប្រកាសរង្វាន់នេះ នៅរដ្ឋធានី Oslo របស់ន័វែស នាថ្ងៃទី១១តុលា ប្រធានគណៈកម្មាធិការរង្វាន់ណូបែល លោក Thorbjoern Jagland ឲ្យដឹងថា OPCW ទទួលបានរង្វាន់ពោលខាងលើដោយ សារការខិត ខំប្រឹងប្រែងរបស់ខ្លួនក្នុងការបំផ្លាញចោលអាវុធគីមី។ រង្វាន់ណូបែល សន្តិភាព ២០១៣នេះមានតម្លៃ១​,២៥លានដុល្លារអាមរិក និងបានប្រគល់នៅ រដ្ឋធានី Oslo របស់ន័រវែសនាថ្ងៃទី១០ធ្នូខាងមុខ៕

More